ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកសារព័ត៌មានផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈជំងឺកូវីដ១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារលិខិត មួយអបអរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។
ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨ឆ្នាំនេះ បានលើកយកប្រធានបទ ស្តីពី “ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន” គឺពិតជាមានសារសំខាន់ទៅនឹងស្ថានភាពជាក់ស្តែង ដែលមនុស្សទូទាំងសកលលោកចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារ ប្រចាំថ្ងៃរបស់ពួកគេមិនអាចខ្វះបាន ជាពិសេសក្នុងកាលៈទេសៈដែលសកលលោកកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មឆ្លងរាត្បាតនៃជំងឺកូវីដ១៩ ដែលបានឆកយកអាយុជីវិតមនុស្សនៅលើសកលលោក អស់ជាង ៣ លាននាក់ ហើយមនុស្សជិត១៥០លាននាក់បានឆ្លងមេរោគដ៍កាចសាហាវនេះ។

ស្ថិតក្នុងកាលៈទេសៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តការខិតខំប្រឹងប្រែង ក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់វិធានការអប់រំ និងបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ៣ កុំ ៣ កាពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងការកាត់ផ្តាច់ការឆ្លងរាលដាល ចូលក្នុងសហគមន៍៕





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង