Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកបើកបររថយន្តដឹកទំនិញ ក្រុមហ៊ុនវីរៈប៊ុនថាំ ផ្ទុកវីរុសកូវីដ-១៩

បានផុស

នៅ

ប៉ៃលិន៖ អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ បានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីឈប់ធ្វើតេស្ត នៅចំណុចគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគ COVID-19 ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ​ ដែលតេស្តរកឃើញវិជ្ជមាន កូវីដ-១៩ ឈ្មោះ ហោ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបុគ្គលរូបនេះ បានធ្វើដំណើរ មកពីក្រុងប៉ោយប៉ែត ។

ប្រភពព័ត៌មានបានបន្តថា មុនពេលមកគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគ COVID-19 ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល បុគ្គលរូបនេះបានឈប់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំ ស្រុកម៉ាឡៃ ដើម្បីទម្លាក់អីវ៉ាន់ ដោយក្រុមហ៊ុន បានបាញ់ថ្នាំសម្លាប់មេរោគ លើរថយន្ត និងទំនិញ។ បន្ទាប់មកក៏បន្តដំណើរ មកឈប់ទម្លាក់អីវ៉ាន់នៅសាខាក្រុមហ៊ុនស្រុកសំពៅលូន ឈប់ទម្លាក់អីវ៉ាន់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំកាប៊ីន ឈប់ទម្លាក់អីវ៉ាន់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំឡែម ខេត្តបាត់ដំបង ផងដែរ។

ប្រភពព័ត៌មាន ឱ្យដឹងទៀតថា ក្រោមពីឈប់ទម្លាក់អីវ៉ាន់នៅឡែមរួច ក៏បន្តដំណើរមកដល់គោលឈរជើងត្រួតពិនិត្យសុខភាពរកមេរោគ COVID-19ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ​ក៏ចាប់ផ្តើមធ្វើតេស្ត  ​ពិនិត្យដោយឧបករណ៍តេស្តរហ័ស COVID-19 ក៏រកបានឃើញ បុគ្គលរូបនេះ មានផ្ទុកវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តដឹកទំនិញ ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលរកឃើញមានផ្ទុកវីរុសកូវីដ-១៩ គឺមិនទាន់ចូលដល់ក្រុងប៉ៃលិន នៅឡើយទេ គឺជាប់ធ្វើតេស្តរកឃើញនៅព្រំប្រទល់ បាត់ដំបង ប៉ៃលិន តែប៉ុណ្ណោះ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម