ព័ត៌មានជាតិ
អាជ្ញាធរ ដោះស្រាយប្រព័ន្ធលូបង្ហូរទឹក ជូនពលរដ្ឋ
ក្រោយទទួលបានការសំណូមពីប្រជាពលរដ្ឋ អំពីបញ្ហាផ្លូវខូច ដោយសារតែរថយន្តធុនធំជាអ្នកបំផ្លាញ រហូតមកដល់ពេលនេះ បញ្ហាផ្លូវខូច ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ ស្ថាបនាជាផ្លូវបេតុងរួចរាល់ជាស្ថាពរហើយ ហើយប្រព័ន្ធលូបង្ហូរទឹក ក៏បានដោះស្រាយ ផងដែរ ។
ផ្លូវដែលត្រូវបានសាលារាជធានីភ្នំពេញ ស្ថាបនាជាផ្លូវបេតុងនេះ គឺនៅខាងក្រោយវត្ត ទួលសន្តិវ័ន ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានប្រវែង ២៧០ម៉ែត្រ ទំហំ ៨ម៉ែត្រ កម្រាស់ ២តឹក ឆ្អឹងដែក គឺជាគម្រោងស្ថាបនារបស់សាលារាជធានីភ្នំពេញ ។

ទាំងការស្ថាបនាផ្លូវបេតុង ព្រមទាំងមានប្រព័ន្ធលូបង្ហូរទឹកផង បានធ្វើឲ្យពលរដ្ឋមូលដ្ឋានសប្បាយចិត្តយ៉ាងខ្លាំង ខណៈពេលមុន នៅពេលភ្លៀងធ្លាក់មកម្តងៗតែងតែលិចផ្ទះ ប៉ុន្តែពេលនេះ ពួកគាត់គិតថា លែងលំបាកទៀតហើយ ដោយសារអាជ្ញាធរបានគិតគូដល់ពួកគាត់ ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ