ព័ត៌មានជាតិ
រថយន្តដឹកខ្សាច់ប្រភេទ V1 មួយចំនួននៅខេត្តក្រចេះ នៅតែបន្តដឹកលើសទម្ងន់កំណត់
រថយន្តធំៗ ប្រភេV1 ដឹកខ្សាច់មួយចំនួននៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនលើសទម្ងន់កំណត់ បើទោះបីជាអាជ្ញាធរខេត្តក្រចេះ និងមន្ត្រីជំនាញខេត្ត ចុះត្រួតពិនិត្យ និងផាកពិន័យជាបន្តបន្ទាប់ក៏ដោយ។

សកម្មភាពនេះ ត្រូវបានគេមើលឃើញថា អាចបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលទើបស្ថាបនារួចរាល់ថ្មីៗក្នុងក្រុងក្រចេះ ពោលគឺមហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ពីរង្វង់មូលព្រាបសរ ដល់រង្វង់មូលខ្លាស្ទុះ ជាពិសេសផ្លូវជាតិលេខ ៧ ក្រចេះ- ស្នួល ដែលកំពុងតែរងការខូចខាតផងដែរ។

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីស្ថានីយជញ្ជីងអចល័តកាំពីរ ខេត្តក្រចេះ បានឃាត់រថយន្ត ដឹកខ្សាច់មួយគ្រឿង ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយសង្ស័យថាបានដឹកលើសទម្ងន់កំណត់ តែងតែធ្វើសកម្មភាពដឹកជញ្ជូន នាពេលពាក់កណ្ដាលយប់។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះប្រសិនបើម្ចាស់រថយន្តសហការជាមួយសមត្ថកិច្ច នោះរថយន្តនឹងត្រូវនាំយកទៅថ្លឹងនៅស្ថានីយជញ្ជីងអចល័តកាំពីរ ដើម្បីកំណត់ទម្ងន់ជាក់ស្តែង។ ប៉ុន្តែក្នុងករណីម្ចាស់រថយន្តមិនសហការ អាជ្ញាធរនឹងស្នើសុំជញ្ជីងចល័តពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចុះថ្លឹងនៅទីតាំងកើតហេតុដោយផ្ទាល់៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


