Connect with us

ព័ត៌មានជាតិ

ចែកម៉ាស់ ជូនប្រជាពលរដ្ឋ​៤០០​គ្រួសារ នៅសង្កាត់ឃ្មួញ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយអាជ្ញាធរ បានចាប់ផ្ដើមធ្វើសកម្មភាពចែកម៉ាស់ ដល់ប្រជាពលរដ្ឋ និងអំពាវនាវឲ្យចូលរួមក្នុងការបង្ការទប់ស្កាត់ នូវការរីករាលដាល​ ជំងឺកូវីដ-១៩ ដើម្បីឲ្យសង្គមជាតិ គេចផុតពីការឆ្លង​ ។

ការអំពាវនាវបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់ ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០០គ្រួសារ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់នេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបញ្ជាក់ថា ម៉ាស់នេះ ប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាស់នេះ អាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែ ផងដែរ បើចេះថែរក្សាបានល្អ។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ-១៩ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា សម្រាប់កម្មករ កម្មការិនី រោងចក្រ គឺផ្នែកសុខភាពការងារ ជាអ្នកផ្ដល់ជូន តាមរយៈសហជីព នៅតាមរោងចក្រ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ ទាំងអស់គ្នា ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម