ព័ត៌មានជាតិ
លោកឧកញ៉ា ទៀ វិចិត្រ និង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នាំយកអំណោយជូនសមត្ថកិច្ចចម្រុះ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារនិងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចំនួន ៤៨ គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ជំនួយនេះ ត្រូវបានប្រគល់នៅគោលដៅផ្លូវជាតិលេខ៤(ក្បាលឆាយ) ហើយសមត្ថកិច្ចរដ្ឋបាលខេត្តដែលអញ្ជើញទទួល តំណាងដោយ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាពកងកម្លាំងមានសមត្ថកិច្ចទាំងអស់ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបន្តចូលរួមចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ជូនកងកម្លាំងប្រចាំការតាមគោលដៅបិទខ្ទប់ក្រុង បន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារនិងសមត្ថកិច្ចចម្រុះប្រចាំនៅគោលដៅ ទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។


សូមបញ្ជាក់ថា អំណោយដែល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ឧបត្ថម្ភជូនក្នុងមួយគោលដៅទទួលបាន៖ ១. ទឹកសុទ្ធ ១០កេស សរុប៤៨០កេស, 2. បាកាស៥ កេស សរុប ២៤០កេស, ៣. មីកំប៉ុង១កេសធំ សរុប៤៨កេសធំស្មើនឹង៥៧៦យួរ, ៤. កាហ្វេកំប៉ុង៥កញ្ចប់ សរុប២៤០កញ្ចប់, ៥. ម៉ាស១០ប្រអប់ សរុប៤៨០ប្រអប់, ៦. អាល់កុល២កាន សរុប៩៦កាន, ៧. ត្រីខកំប៉ុង២យួរ សរុប៩៦យួរ, ៨. របាំងមុខ២០ឈុត សរុប ៩៦០ឈុត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី