ព័ត៌មានជាតិ
ក្រសួងសាធារណការ នឹងចាត់វិធានការអ្នកបើកដៃឱ្យរថយន្តដឹកលើសទម្ងន់ ឬបើកវៀងគេចជញ្ជីងត្រួតពិនិត្យ
អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់អ្នកសារព័តមានថា ប្រសិនបើរកឃើញមន្ត្រីណាម្នាក់មានការពាក់ព័ន្ធ ឬបើកដៃឱ្យរថយន្តដឹកលើសទម្ងន់កំណត់ធ្វើចរាចរណ៍ ឬជួយឱ្យរថយន្តជិះវៀងជញ្ជីងគេចពីការត្រួតពិនិត្យនោះ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ រួមទាំងប្រធានស្ថានីយជញ្ជីងនិងមន្ត្រីទទួលខុសត្រូវផងដែរ។


ក្នុងភូមិសាស្រ្តខេត្តក្រចេះ សកម្មភាពរថយន្តធុនធំមួយចំនួននៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់ដោយផ្ទុកលើសទម្ងន់កំណត់ និងព្យាយាមបើកវៀងគេចស្ថានីយជញ្ជីងអចល័តកាំពី បើទោះបីជាមានចុះបង្ក្រាបចាប់ឃាត់រថយន្តជាបន្តបន្ទាប់ពីក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងណក៏ដោយ។
កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងឃាត់រថយន្តធុនធំចំនួន ៣ គ្រឿង ដែលដឹកលើសទម្ងន់កំណត់នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការ មន្ត្រីជំនាញបានធ្វើការថ្លឹងនិងត្រួតពិនិត្យរថយន្តទាំង ៣ គ្រឿង ហើយបានរកឃើញថា សុទ្ធតែដឹកលើសទម្ងន់កំណត់ ដោយរថយន្តនីមួយៗដឹកលើសចន្លោះពី ២០ តោន ដល់ ២៣ តោន៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


