ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ បន្តស្ថាបនាផ្លូវបេតុងមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ
ផ្លូវបេតុងថ្មី មួយខ្សែប្រវែងជាង ៤០០ម៉ែត្រ សម្រេចបាន ៩០ភាគរយហើយ ដើម្បីកាត់បន្ថយទុក្ខលំបាក និងដោះស្រាយបញ្ហាជូនពលរដ្ឋ។ ជាក់ស្តែងកំណាត់ផ្លូវលេខ ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រដ្ឋបាលខណ្ឌ កំពុងបន្តយកចិត្តទុកដាក់ លើការចាក់ផ្លូវបេតុងថ្មី មួយខ្សែជូនពលរដ្ឋ។

កញ្ញា ពេជ្រ រ័ត្ន ជាពលរដ្ឋបានលើកឡើងថា គាត់បានឃើញអាជ្ញាធរបានដាក់គ្រឿងចក្រ ចាក់បេតុងនៅចំណុចផ្លូវ ១០០៣នេះ រយៈពេលជាង ៨ថ្ងៃហើយ ហើយនៅពេលនោះអាជ្ញាធរក៏បានសុំការអធ្យាស្រ័យពី ពួកគាត់ជាប្រជាពលរដ្ឋ និងបានសន្យាថា សម្រាប់ការជួសជុល និងចាក់បេតុងផ្លូវខាងលើនេះ និងពន្លឿនអោយបានឆាប់រហ័សបំផុត ។ ពលរដ្ឋបន្តថា ដោយគិតមកទល់ពេលនេះ ផ្លូវបេតុងថ្មីមួយខ្សែខាងលើ សម្រេចប្រហែល ៩០ភាគរយទៅហើយ។

លោក សេង ជាប្រជាពលរដ្ឋនៅតំបន់នោះ បានលើកការកោតសរសើរទៅដល់ ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរពីទុក្ខលំបាក ដល់ពលរដ្ឋតែងតែជួបកន្លងមក ហើយបានធ្វើតាមការសន្យា អោយរួចរាល់តាមវេលាកំណត់ មិនអោយពួកគាត់ជាប្រជាពលរដ្ឋខាតពេលវេលាយូរ ក្នុងការប្រកបអាជីវកម្ម និងឆ្លងកាត់នោះឡើយ ។
លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានបញ្ជាក់មកកាន់ក្រុមការងារកម្ពុជាថ្មីថា ដំណើរការ ការដ្ឋានកំពុងស្ថាបនាផ្លូវបេតុងនេះ ជាគម្រោងអភិវឌ្ឍន៍របស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅផ្លូវបេតុងថ្មីមួយខ្សែ ប្រវែងជាង៤០០ម៉ែត្រ ទទឹងប្រហែល១០ម៉ែត្រ មានកម្រាស់ ២តឹក ។


ជាចុងក្រោយ លោក ចៅសង្កាត់ភ្នំពេញថ្មីបានបន្ថែមថា សូមប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងអស់ មេត្តានាំគ្នាចូលរួមថែរក្សា បរិស្ថាន នឹងសណ្តាប់ធ្នាប់សាធារណៈទាំងអស់គ្នា ដើម្បីលើកកម្ពស់សោភ័ណភាព កែប្រែមុខមាត់ សហគមន៍ ឱ្យមានភាពស្អាតបាត មានរបៀបរៀបរយ និងអនាម័យខ្ពស់ ក៏ដូចជាប្រើប្រាស់បានយូរអង្វែងផងដែរ ៕ អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


