ព័ត៌មានជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ ជិត៧០០នាក់ហើយ
បន្ទាយមានជ័យ ៖ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប្រកាសថ្ងៃទី៣ ខែឧសភាឆ្នាំ ២០២១ នេះមានអ្នកឆ្លងកូវីដ.១៩សរុបជិត៧០០នាក់ហើយ មកទល់ពេលនេះ គ្មានអ្នកស្លាប់ គ្មានអ្នកជា កំពុងព្យាបាលនេះ បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ.១៩ នៃក្រសួងសុខាភិបាល ប្រកាសថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១នេះ។

សហគមន៍២០កុម្ភៈរបស់ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ទូទាំងប្រទេស បានរកឃើញអ្នកឆ្លងកូវីដ.១៩ថ្មីចំនួន ៨៤១នាក់ជាសះស្បើយ៦១នាក់ និងស្លាប់៤នាក់ ក្នុងនោះ ភ្នំពេញ៥២៥នាក់ បន្ទាយមានជ័យ១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្តាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ៦នាក់ និងព្រៃវែង១នាក់ ។ចំណែកលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ថ្ងៃទី៣ខែឧសភានៅក្រុងប៉ោយប៉ែតបានរកឃើញអ្នកជំងឺកូវីដ.១៩ ចំនួន៥១៥ នាក់ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីនិងកម្ពុជាក្រៅពីនោះមានជនជាតិចិន ថៃ ហើយបើបូកសរុបលទ្ធផលវិភាគសំណាក ចេញប្រកាសថ្ងៃទី៣ខែឧសភា រកឃើញថ្មី ចំនួន១៥៣នាក់ នាំឲ្យអ្នកជំងឺកូវីដ១៩ ក្នុងខេត្តសរុបមានជិត៧០០នាក់ ហើយ។

លោកអ៊ុ រាត្រី ក៏បានប្រាប់ថា ទ្រោលសភាពការណ៍រដ្ឋបាលខេត្តខិតខំពង្រឹងគ្រប់គ្រងតំបន់បិទខ្ទប់ តំបន់ក្រហម ការនាំអ្នកសង្ស័យដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលមកយកវត្ថុសំណាករកមេរោគកូវីដ.១៩ ការនាំអ្នកវិជ្ជមានឬអ្នកជម្ងឺកូវីដ១៩ ទៅថែទាំព្យាបាលនៅកន្លែងបានកំណត់អស់ហើយផងដែរ។ ក្នុងនោះ រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាល ក៏ដូចអ្នកពាក់ព័ន្ធបាននឹងកំពុងរៀបចំ ដំណើរការនូវមន្ទីរពេទ្យនិងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ.១៩ ក្នុងខេត្តបន្ទាយមានជ័យកើន១០កន្លែងឯណោះ៕
ដោយ ៖ វ៉ាន់ ណាង







-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?