Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅដោយ​ជំនួស​មក​វិញ​នូវ​វិធានការ​ថ្មី

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយ​ជំនួស​មក​វិញ​នូវ​វិធានការ​ថ្មី​សំដៅ ការ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩ របស់​គណៈ​អភិបាល​រាជធានីភ្នំពេញ សម្រាប់​ភូមិ​សាសាស្ត្រ​រាជធានី​ភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្ដាល នៃភូមិសាស្ត្រខេត្តកណ្ដាល។

ការ​សម្រេច​បិទ​បញ្ចប់​នេះ បាន​អនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន។ប៉ុន្តែ​តំបន់​ប្រឈម​ខ្លាំង​មួយ​ចំនួន​ រាជ​រដ្ឋាភិបាល​ បន្ត​ឱ្យអនុវត្ត​វិធានការ​ដដែល​ ពោល​គឺ​តំបន់​ទាំង​៣ ជាពិសេស តំបន់​លឿងទុំ និង​តំបន់​ក្រហម៕

កែសម្រួលដោយ ​៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម