Connect with us

ព័ត៌មានជាតិ

គ្រាប់​M79​ចំនួន​៤​គ្រាប់​ និង​សាស​PC​វ៉ែន​ចំនួន​៣បំពង់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ ​៖ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​រាយការណ៍​មក​ខាង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ឈ្មោះ សេង គុណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រទះឃើញ​គ្រាប់​M79 ចំនួន​០៤​គ្រាប់ និង​សាស​PC​វ៉ែន ចំនួន​០៣​បំពង់ នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ភូមិ ហើយ​បាន​រាយការណ៍​មក​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល ។ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​គ្រាប់ ហើយ​សន្និដ្ឋានថា ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម ។

បច្ចុប្បន្ន គ្រាប់​ទាំងនោះ បាន​រាយការណ៍​ដល់​អ​ង្គ​ភាព ហា​ឡូ ត្រា​ស្ត យកមក​កម្ទេចចោល​រួចរាល់​អស់ហើយ​៕

ដោយ​ ៖​ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម