ព័ត៌មានជាតិ
ស្ពានបេតុងប្រវែង ៩០ ម៉ែត្រឆ្លងកាត់ព្រែកតេ ក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី បើកការដ្ឋានសាងសង់
លោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពស្ពានបេតុងចំនួន ១ កន្លែង ដែលជាគម្រោងពហុឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ស្ពានបេតុងស្ថាបនានេះមានប្រវែង ៩០ ម៉ែត្រ និងទទឹង ៩ ម៉ែត្រ សាងសង់ឆ្លងកាត់ព្រែកតេ តភ្ជាប់ពីភូមិជួរក្រូច ទៅភូមិស្រែដូង ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប្រភេទសំណង់លើកកម្រិតគុណភាពលក្ខណៈពហុឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងកំណើននៃការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

ទីតាំងស្ពាននេះ តភ្ជាប់ពីផ្លូវជាតិលេខ៧ តាមរយៈផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ៦.៨០ គីឡូម៉ែត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទទៅកាន់ភាគខាងត្បូងនៃព្រែកតេ ក្នុងស្រុកចិត្របុរី ស្រុកឆ្លូង និងស្រុកស្នួល ។
លោក ជី ស៊ីថា បានបញ្ជាក់ថា ការកសាងនិងលើកកម្រិតគុណភាពស្ពានបេតុងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ទំនាក់ទំនងរវាងមូលដ្ឋានទៅកាន់ទីផ្សារ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។



ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវអនុវត្តការងារឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពរឹងមាំ និងការប្រើប្រាស់បានយូរអង្វែង និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ មេត្តាជួយសហការសម្របសម្រួល និងចូលរួមថែរក្សាសមិទ្ធផលនេះទាំងអស់គ្នាផងដែរ។
ការបើកការដ្ឋាននាព្រឹកនេះ បាននាំមកនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្បិតស្ពាននេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ និងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានបន្ថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


