អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នាំយកម៉ាស់​ ចែកជូន​ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នាំយកម៉ាស់​ ចែកជូន​ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ

Published

on

លោក ចេង មុនីរ៉ា ​អភិបាល​ខណ្ឌ​ច្បារអំពៅ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានដឹកនាំ​មន្ត្រី​សាលា​ខណ្ឌ និងសា​លា​សង្កាត់ទាំង៨ នាំយកម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ផ្ដល់​ជូនប្រជាពលរដ្ឋក្រីក្រ និង​តាម​សហគមន៍ ក្នុង​មូលដ្ឋាន​ ​​ ។

​លោក ចេង មុនីរ៉ា ​អភិបាល​ខណ្ឌ​ច្បារអំពៅ បានលើកឡើងថា ម៉ាស់ដែល​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​តាម​បណ្ឌា​សហគមន៍​នេះ គឺធ្វើឡើងតាមបណ្តាសង្កាត់ទាំង៨ ។នៅក្នុងឱកាសនោះ ក្រុម​មន្ត្រី ​បានផ្សព្វ​ផ្សាយ​ជូនដល់​ប្រជាពលរដ្ឋ​ឲ្យ​សំអាត​ខ្លួនប្រាណ​ដោយ​ប្រើប្រាស់​សាប៊ូ​លាងដៃ ឬយក​អាល់កុល​​លាង​សំអាត​ដៃ ពិសេស​ត្រូវ​ពាក់​ម៉ាស់ ឲ្យបានគ្រប់ៗគ្នា និង​កុំមានការ​ធ្វេសប្រហែស​។

​លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ម៉ាស់ដែលជាអំណោយផ្ទាល់របស់​សម្ដេច​ នាយករដ្ឋមន្ត្រី​​កម្ពុជា ផ្ដល់​ជូនប្រជាពលរដ្ឋក្រីក្រ និងតាម​សហគមន៍ ​ក្នុង​មូលដ្ឋាន​ប្រមាណ១៥ម៉ឺននាក់៕
 
​អត្ថបទ ៖ នរា


ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ2 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ4 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ4 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម