ព័ត៌មានជាតិ
យានយន្តដឹកជញ្ជូនលើសទម្ងន់ ១៩គ្រឿង ត្រូវក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ

គិតចាប់ពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី១៨ មិថុនា ឆ្នាំ ២០២៦ ក្រុមជញ្ជីងចល័តក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយជញ្ជីងអចល័តកាំពី ខេត្តក្រចេះ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ១៩គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ៤៩តោន។ នេះតាមការឲ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

ទន្ទឹមនឹងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួម គោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឲ្យបានត្រឹមត្រូវ។ ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ។

ទោះបីជាក្រុមជញ្ជីងចល័តចំរុះ ចុះធ្វើការបង្ក្រាបរថយន្តដឹកលើសទម្ងន់ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រនៃខេត្តក្រចេះយ៉ាងណាក្តី ប៉ុន្តែពលរដ្ឋបានលើកឡើងថា សកម្មភាពរថយន្តធុនធំ ប្រភេទ វេអង នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់យប់៕
អត្ថបទ៖ ប្រុញ វិធិន













-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


