ព័ត៌មានជាតិ
ផ្លូវបេតុងប្រវែងជាង ១៣ គីឡូម៉ែត្រ សាងសង់តភ្ជាប់ ៥ ភូមិ សម្រួលការធ្វើដំណើរពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន
ផ្លូវបេតុង ១ ខ្សែ មានប្រវែង ១៤,៤៣ គ.ម កំពុងត្រូវបានសាងសង់តភ្ជាប់ភូមិចំនួន ៥ នៅតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិភ្នំគូលែន។
ផ្លូវបេតុងដែលកំពុងសាងសង់នេះមានឈ្មោះ ព្រះអង្គធំ-សង្កែឡាក់ មានប្រវែង ១៤,៤៣គ.ម ទទឹង ៣ ម៉ែត្រ តភ្ជាប់ភូមិចំនួន ៥ គឺភូមិព្រះអង្គធំ ភូមិពពេល ភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ និងភូមិតាពេញ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ខណៈចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបានបញ្ជាក់ថា ផ្លូវបេតុងកំពុងសាងសង់នៅខ្នងភ្នំគូលែន នឹងផ្ដល់ផលប្រយោជន៍ដោយប្រយោលដល់ប្រជាពលរដ្ឋចំនួន ១ ២៣៧ គ្រួសារ ស្មើនឹង ៥ ៣៧០នាក់។
ខ្សែផ្លូវនេះរំពឹងថានឹងបម្រើដល់ភ្ញៀវទេសចរគ្រប់ប្រភេទ ជាពិសេសអ្នកថ្មើរជើង អ្នកជិះកង់ ឬម៉ូតូកម្សាន្តទៅទីតាំងនានាក្នុងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិភ្នំគូលែន។ លោកបន្ថែម។





ខ្សែផ្លូវនេះបានចាប់ផ្តើមសាងសង់នៅខែកញ្ញា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ៥១% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែធ្នូ ឆ្នាំ២០២៦ ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។
ក្នុងឱកាសពិនិត្យការដ្ឋានផ្ទាល់ លោករដ្ឋមន្ត្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
គួរបញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាអនុវត្តដោយក្រសួងចំនួន ០២ គឺ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងធ្វើឱ្យប្រសើរទ្បើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងបរិស្ថាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


