ព័ត៌មានជាតិ
ទំនាស់ក្នុងគ្រួសារញឹកញាប់ពេក ប្រពន្ធចាក់សាំងដុតប្តីរបួសធ្ងន់ ហើយកូន២នាក់រងរបួសស្រាល
កម្លាំងនគរបាលជំនាញខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីម្នាក់ ករណីយកសាំងមកចាក់លើដងខ្លួនប្តីរួចដុតបណ្តាលឲ្យរបួសធ្ងន់កូនស្រី២នាក់និងឆេះរោងចាំចម្ការ។
លោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៤ ខែឧសភា នេះថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានប្រព្រឹត្តបទល្មើសករណីប៉ុនប៉ងឃាតកម្ម កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១។ លោកបន្ថែមថា កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡូញ ឡា បានរាយការណ៍ថា មានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅដីចម្ការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤គីឡូ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-03_21-01-44-1024x768.jpg)
ក្រោយទទួលបានព័ត៌មាននេះ កងកម្លាំងបានចុះស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើនេះ។ក្នុងនោះប្រជាពលរដ្ឋបានបញ្ជាក់ថា គេបានឃើញជនរងគ្រោះឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាពឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកបន្ថែមថា តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថា ម្តាយរបស់គេជាអ្នកចាក់សាំងដុតឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ នៃថ្ងៃខែឆ្នាំ កើតហេតុឪពុកម្តាយខ្លួនមានជម្លោះនិងគ្នា លុះពេលរសៀលខណៈពេលជនរងគ្រោះជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុតតែម្តង ក្នុងហេតុការណ៍នោះ ក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន២នាក់ទៀតមានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ៤ឆ្នាំនិងឈ្មោះ ឆាយ ស្រីពីរ ភេទស្រីអាយុ ៣ឆ្នាំរលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេកនៅក្បែរឪពុក។ លុះដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទី កម្លាំងនគរបាល បាននាំខ្លួនជនសង្ស័យឈ្មោះ ឡូញ សាន្ត មកធ្វើការសាកសួរ ដោយគេបានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះ គឺជាប្ដីប្រពន្ធនឹងគ្នាតែងតែមានទំនាស់ពាក្យសំដីនិងផ្ទុះអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/P7-1-578x1024.jpg)
ជាក់ស្ដែងនៅថ្ងៃកើតហេតុវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹង វាយបំផ្លាញទ្រព្យសម្បត្តិ និងវាយសម្លាប់មាន់ចោលអស់ចំនួន ៤ក្បាលហើយខ្លួនបានស្ដីបន្ទោសធ្វើឲ្យប្ដីខឹងស្ទុះមកធ្លាក់ខ្លួនចំចង្កេះចំនួន ២ជើងបណ្ដាលឲ្យដួល។ ក្រោយមកនៅវេលាម៉ោង ១៤:០០នាទី ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលប្ដីកំពុងដេកលង់លក់នៅក្នុងខ្ទមចាំចម្ការខ្លួនបានយកសាំងចាក់ស្រោចទៅលើខ្លួនរបស់ប្ដីហើយដុតតែម្ដងបណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះ បណ្ដាលឲ្យកូនស្រីរបស់ខ្លួនដែលមានឈ្មោះខាងលើរងរបួសផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/P4-1-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/P6-1-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/P5-1-768x1024.jpg)
បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួន និងរៀបចំសំណុំរឿងទៅតុលាការដើម្បីចាត់ការបន្ត៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ផ្ទះប្រជាពលរដ្ឋ១៦ខ្នងរងគ្រោះស្ទើររាបដល់ដីដោយសារខ្យល់កន្ត្រាក់ភ្លៀងកក់ខែមួយមេធំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត