Connect with us

ព័ត៌មានជាតិ

យក​លុយ​ក្លែងក្លាយ​បង់ថ្លៃ​ផាក​ពិន័យ ប៉ូលិស​ឃាត់ខ្លួន​ឃើញ​ទាំង​គ្រឿង​ញៀន​

បានផុស

នៅ

បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ បញ្ជូន​មក​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ពាក់​ពន្ធ​ករណី​បើកបរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ ហើយ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ផាក​ពិន័យ ក៏​ស្រាប់តែ​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ មក​បង់ថ្លៃ​ផាក​ពិន័យ​ក៏​ត្រូវ​ចាប់ខ្លួន​តែម្ដង។ លុះ​ពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​រថយន្ត​ ដែល​រង​ការ​ពិន័យ​ស្រាប់ ​តែ​មាន​គ្រឿងញៀន​មួយ​ចំនួន​ទៀត។

​សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​ដោយ​ចោទប្រកាន់​ពី​បទ « រក្សាទុក​និង​ប្រើប្រាស់​ក្រដាសប្រាក់​ក្លែងក្លាយ និង​បទ​រក្សាទុក​គ្រឿងញៀន » ។ ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូន​មក​តុលាការ​មានឈ្មោះ ម៉ៃ​ខ​ល អ៊ី​រូ​ហ្គោ​អ៊ិន​វ៉ាន​នី​ណា​យ៉ា (ERUGO NWANNENAYA) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​វេលា​ម៉ោង​១០ នឹង​៥០ នាទី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិ​កា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​គល់​ស្ពាន​ដែក​ផ្លូវ​លេខ​៣៧១ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ចរាចរ​ប្រចាំការ​គោលដៅ​នោះ បាន​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ខាងលើ​ប្រគល់​ឲ្យ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បន្ទាប់ពី​ជនបរទេស​រូប​នោះ បាន​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ ដែល​សមត្ថកិច្ច​តម្រូវ​ឲ្យ​បង់ថ្លៃ​ផាក​ពិន័យ​ចរាចរ​បើកបរ​បញ្ច្រាស​ទិស។

ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​សម្រួ​ល​ចរាចរណ៍​លើផ្លូវ​លេខ​៣៧១ និង​ផ្លូវ​លេខ​២១៧ (​ស្ពានដែក​) ស្រាប់តែ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​បើករថយន្ត​មួយ​រឿង​ម៉ាក​ព្រូស​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC- 9125 ម្នាក់ឯង​បញ្ច្រាស​ទិស ពី​កើតមក​លិច លើ​ផ្លូវ​លេខ​៣៧១ ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ហៅ​សួរនាំ។ ពេលនោះ​បុរស​ជនបរទេស​ក៏បាន​ដក​ក្រដាស់ប្រាក់​ដុល្លារ ១០០​ឲ្យ​សមត្ថកិច្ច ដើម្បី​ធ្វើការ​ផាក​ពិន័យ​តាមច្បាប់ ប៉ុន្តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ទៅលើ​ក្រដាស់​ប្រាក់​ដុល្លារ​១០០ នោះ ទំនងជា​លុយ​ក្លែងក្លាយ ក៏បាន​រាយការណ៍​ជូន​លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ស្រាប់តែ​ជនសង្ស័យ​យក​លុយ​នោះ ​ហែក​ចោល​ទៅលើ​ដី ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះ ទៅ​ជួយ​អន្តរាគមន៍ នឹង​ឃាត់ខ្លួន​ជនសង្ស័យ រួច​បាន​ឆែកឆេរ​ក្នុង​រថយន្ត​រក​ឃើញ​កញ្ឆា​ចំនួន​១​ថង់​តូច​ទៀត ទើប​សមត្ថកិច្ច​នាំ​ទាំង​មនុស្ស នឹង​វត្ថុតាង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ហើយ​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​តែម្ដង។ ឥឡូវ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពង់​ធ្វើ​ការ​សាក​សួ​រ​ជនសង្ស័យ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ជន​ជាប់ឃុំ ​១ ៦៣១​នាក់ ត្រូវ​បញ្ជូន​មក​ដាក់​ក្នុង​ពន្ធនាគារ​ដើម​វិញ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម