ព័ត៌មានជាតិ
រថយន្ត១គ្រឿងលួចដឹកពលករចំនួន១១នាក់ទៅថៃ ត្រូវបានឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់យករថយន្ត១គ្រឿងលួចដឹកពលករចំនួន១១នាក់ទៅថៃ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ឃាត់បាន នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
កម្លាំងនគរបាលបានចុះល្បាតនៅចំណុចភូមិដំណាក់កកោះបានឃើញរថយន្ត១ងគ្រឿងដឹកពលករចំនួន១១នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ហើយបានធ្វើការឃាត់រថយន្ត និងមនុស្សយកមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ពលករទាំង១១នាក់ ក្នុងនោះស្រីចំនួន៧នាក់ កុមារចំនួន៣នាក់ ក្នុងនោះមាន
១ឈ្មោះ ឡោម រិត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឆ្អើប ឃុំរោង ស្រុកសំរោង ខេត្តឧត្តមានជ័យ ២ឈ្មោះ រី ចាន់ ភេទប្រុសអាយុ៤០ឆ្នាំ ៣ឈ្មោះ ស្មុត ណាង ភេទស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធរស់នៅស្រុកព្រះនេត្រព្រះ ៤ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ឆ្នាំ ជាកូន ៥ឈ្មោះ អាន រិត ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ៦ឈ្មោះ ស្មុត ទន់ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវជាម្ដាយ ៧ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុស អាយុ២ឆ្នាំ ជាកូន ៨ឈ្មោះ ភ្លឿង ប៉ត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិដង្កោ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៩ឈ្មោះ ឃួន វ៉ាន់នី ភេទស្រី អាយុ១៨ឆ្នាំ រស់ភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ១០ឈ្មោះ ហ៊ូ ចន្នី ភេទស្រី អាយុ១៨ឆ្នាំ រស់ភូមិឃុំជាមួយគ្នា
១១ឈ្មោះ លឿម ផល្លា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងរថយន្តម៉ាក់ Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ2BB.9491 អ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការស្រុកស្វាយចេកបានបញ្ជាក់ថា ចំពោះពលករទាំង១១នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក ដោយឡែកអ្នកបើករថយន្តដឹកជញ្ជូនពលករនោះខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»