ព័ត៌មានជាតិ
កងវិស្វកម្មលេខ១៧៨ ប្រជុំត្រួតពិនិត្យបច្ចេកទេសស្ថាបនាផ្លូវក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ នៅទីបញ្ជាការដ្ឋានកងវិសកម្មលេខ១៧៨ ស្ពានថ្នល់ នៅខេត្តសៀមរាប ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ មានបើកកិច្ចប្រជុំត្រួតពិនិត្យអំពីបច្ចេកទេសនៃការស្ថាបនាផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប សំខាន់ផ្លូវ ចំនួន១៣ខ្សែ ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

បន្ទាប់ពីសេចក្តីរាការណ៍របស់ក្រុមបច្ចេកទេសគ្រប់គ្រងខ្សែផ្លូវទាំង១៣ខ្សែ ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ អំពីសកម្មភាព បច្ចេកទេស ដែលអនុវត្តបានកន្លងមក ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត បានលើកឡើងបញ្ជាក់ថា ក្នុងពេលកន្លងមក កងវិស្វកម្មលេខ១៧៨ មិនទាន់បានទទួលគម្រោងប្លង់ បច្ចេកទេសពីគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការឯកភាពគ្នា ទៅតាមស្តង់ដារតែមួយនៅឡើយនោះទេ។

ឯកឧត្តមបានឱ្យដឹងថា រាល់បណ្តាខ្សែផ្លូវទាំង៣៨ខ្សែនេះ ដោយមានក្រុមស្ថាបនាផ្សេងៗគ្នា ដែលធ្វើឱ្យកិច្ចដំណើរការរៀបចំជីកដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ នៅពេលមកដល់ផ្លូវប្រសព្វគ្នា ធ្វើឱ្យប្រព័ន្ធខ្សែលូមិនស៊ីមេទ្រីគ្នាឡើយ ដែលបង្កឱ្យមានកំហុសបច្ចេកទេស។
ឯកឧត្តមបានបន្តទៀតថា ក្រោយពីបានទទួលផែនការថ្មី ផ្លូវមួយចំនួនក៏ត្រូវបានធ្វើការជីកកកាយយកលូជ័រចេញ ដើម្បីដាក់លូបេតុងដែលបានធ្វើឱ្យបាត់បង់ពេលវេលា ខូចខាតសម្ភារៈជាដើម។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំដល់ក្រុមអ្នកបច្ចេកទេសតាមខ្សែផ្លូវនិមួយៗ ត្រូវធ្វើយ៉ាងណាដើមី្បកុំឱ្យមានការខាតបង់ថវិកាជាតិ ត្រូវរួមគ្នាមានការសនំ្សសម្ចៃ និងប្រើប្រាស់ឱ្យអស់សមត្ថភាពក្នុងការស្ថាបនាផ្លូវទាំង១៣ខ្សែ ដែលកងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនា។

លោកឧត្តមសេនីយ៍ឯក សឿន រឿត បានឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ មកដល់ត្រឹមថ្ងៃទី៣០មេសានេះ កងវិស្វកម្មលេខ១៧៨ស្ថាបនាផ្លូវមានប្រវែងសរុប ២៦,៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និងឧបករណ៍ ចំនួន១២៦គ្រឿង ហើយលទ្ធផលសម្រេចបាន៤៤,៤៩% លទ្ធផលដំឡើងលូជ័របាន៩២,០៤%។

ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អស់មេបញ្ជាការក្នុងជួរកងវិស្វកម្មគ្រប់រូបបង្កើនការយកចិត្តទុកដាក់ ចំពោះសុខភាពសាធារណៈ សំខាន់ចំពោះនាយទាហាន ពលទាហានទាំងពីរភេទក្នុងកងរបស់ខ្លួន ទោះបីយើងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ពិតមែន ក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ៣ការពារ និង២ចូលរួម៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?