ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភអំណោយមនុស្សធម៌ជូនរដ្ឋបាលខណ្ឌមានជ័យ
នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឆារស៏ វ៉ាន់ ឯកឧត្តម សៅ ភិរុន និង លោក ជិន ប៊ុនធឿន បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា មានជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិភូតំណាងបានមានប្រសាសន៍សំណេះសំណាល និងពាំនាំបណ្តាំសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌ និងបងប្អូនកងកំលាំងថា ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាន យល់ពីសុខទុក្ខ និងការលំបាកបងប្អូនដែលបានប្រចាំការនាពេលកន្លងមក ហើយការនាំយកអំណោយទាំងនេះមកគឺដើម្បីចូលរួមចែករំលែកភាពនឿយហត់របស់បងប្អូនដែលឈរជើងប្រចាំការក្នុងភូមិសាស្ត្រខណ្ឌ ពិសេសក្នុងតំបន់ដែលអនុវត្តនូវការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅតំបន់មួយចំនួននៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ រីករាយស្វាគមន៍ទទួលអំណោយដ៏ថ្លៃថ្លានេះណាស់ ហើយសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយដ៏សែនសប្បុរសនៅពេលនេះ។




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី