ព័ត៌មានជាតិ
ធ្លាក់ខ្យល់ត្រជាក់ អាវរងា ឡើងថ្លៃនិងលក់ដាច់ជាហូរហែ
អ្នកលក់អាវរងាបាននិយាយថា ក្នុងអំឡុងពេលធ្លាក់ខ្យល់ត្រជាក់នាប៉ុន្មានថ្ងៃនេះ អាវរងាលក់ដាច់ខ្លាំង ហើយមានតម្លៃខ្ពស់ទៀតផង។

វុន ធិតា ដែលជាអាជីវករលក់ខោអាវ នៅផ្សារច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្នុងចំណោមសំលៀកបំពាក់គ្រប់ម៉ាក ដែលដាក់លក់នេះ គឺមានតែអាវរងាប៉ុណ្ណោះ ដែលលក់ដាច់ ហើយបានតម្លៃខ្ពស់ទៀត។ ពីមុនមកអាវរងាមួយលក់ ក្នុងតម្លៃ២៥០០០រៀល ប៉ុន្តែចាប់ពីមេឃធ្លាក់ខ្យល់ត្រជាក់មក គឺអាវរងាមួយមានតម្លៃដល់ទៅ៣០០០០រៀល ហើយរកអាវលក់មិនបានផង។

ទាក់ទិននឹងការឡើងថ្លៃនេះដែរ បងប្អូនអាជីវករបានបញ្ជាក់ថា ដោយសារតែកន្លែងបោះដុំក៏ឡើងថ្លៃដែរ។ បងប្អូនអាជីវករ បាននិយាយទៀតថា អាវរងាគ្រប់ម៉ាកលក់ដាច់ខ្លាំងណាស់ ព្រោះគេដឹងថា អាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំបានទិញអាវរងា យកទៅផ្តល់ដល់កងទ័ពនៅជួរមុខ ដូច្នេះហើយទើបអាវរងាឡើងថ្លៃបែបនេះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ អាវុធហត្ថ ដឹកជញ្ជូនម៉ាស់ ចំនួន២លាន ចែកជូនប្រជាពលរដ្ឋ

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង