ព័ត៌មានជាតិ
ផ្លូវបេតុងថ្មីជាង ១គីឡូម៉ែត្រ ក្នុងសង្កាត់រមនា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល
ផ្លូវបេតុងថ្មីមួយខ្សែប្រវែងជាង ១,០៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានស្ថាបនារួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ សមិទ្ធផលថ្មីនេះ គឺជាការរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្រួលការធ្វើដំណើរ និងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ។

ចៅសង្កាត់រមនា លោក ភី ងូក បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៥ ខែមិថុនា ថា ផ្លូវបេតុងថ្មីនេះ បានតភ្ជាប់ជាមួយផ្លូវបេតុងដែលមានស្រាប់ ហើយត្រូវបានសាងសង់ដោយថវិការបស់រដ្ឋបាលខេត្ត ដែលចាប់ផ្តើមអនុវត្តតាំងពីដើមខែមិថុនា ឆ្នាំ២០២៦។ លោកបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការប្រកបអាជីវកម្មប្រចាំថ្ងៃ ឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។

លោកចៅសង្កាត់បន្ថែមថា ផ្លូវបេតុងថ្មីនេះ គឺជាផ្នែកមួយនៃការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការរីកចម្រើនរបស់ក្រុងសែនមនោរម្យ ដែលកំពុងអភិវឌ្ឍខ្លួនទៅជាទីក្រុងទេសចរណ៍បៃតងដ៏មានសក្តានុពល។
ជាមួយគ្នានេះ លោក តោន ប៊ុនស្រ៊ីន អាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានសម្តែងការសប្បាយរីករាយ និងអរគុណអាជ្ញាធរដែលបានយកចិត្តទុកដាក់ជំរុញឱ្យគម្រោងផ្លូវនេះក្លាយជាការពិត។ លោកបានរំលឹកថា កន្លងមក ផ្លូវនេះមានសភាពលំបាកធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់ទីរួមខេត្ត និងសាលារៀន។

លោកបន្ថែមថា បន្ទាប់ពីផ្លូវបេតុងថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ ការធ្វើដំណើរមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន។ លើសពីនេះ ផ្លូវថ្មីក៏បានរួមចំណែកលើកសម្រស់ក្រុងសែនមនោរម្យ ធ្វើឱ្យទីក្រុងកាន់តែមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


