ព័ត៌មានជាតិ
មន្ទីរពេទ្យឯកជនចំនួន៣ ត្រូវបានក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យព្យាបាលជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែឧសភា នេះបានសម្រេចអនុញ្ញាតឲ្យ សេវាសុខាភិ បាលឯកជនចំនួន៣ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា “ក្រសួងបានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន៣ ទីតាំង មានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ សេវាសុខាភិបាលឯកជនទាំងនោះ បានទទួលសិទ្ធិធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ផងដែរ”។

សេវាសុខាភិបាលឯកជនទាំងនោះមាន ឈ្មោះទី១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ទី២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរ៉ូស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី៣. មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួល ស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥២៥ ខែមេសា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលការអនុញ្ញាតនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ ក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ប៉ុន្តែសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតច្បាប់មកក្រសួង និងត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក