ព័ត៌មានជាតិ
ឆេះស្នាក់ការបក្សភ្នំសំពៅ អស់សម្ភារៈជាច្រើននៅមិនទាន់ដឹងមូលហេតុ
បាត់ដំបង ៖ ស្នាក់ការបក្សមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង រួមទាំងការខូចខាតនូវសម្ភារៈអស់ជាច្រើនផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ។

ករណីនេះបានកើតឡើង នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១២.០០នាទី នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំភ្នំសំពៅ ស្ថិតនៅ ភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ករណី អគ្គីភ័យនេះ បានធាបឆេះ អគារប្រជុំ១ខ្នង អស់ស្មើនិង៩០ភាគរយ ដោយការសន្និដ្ឋានបឋមគឺមូលហេតុឆ្លងចរន្តអគ្គីសនី សម្ភារៈខូចខាតរួមមាន :
១.អាគារ 25ម x 8ម ១ខ្នង ២.ម៉ូតូម៉ាក ឌូក ១គ្រឿង ៣.ម៉ូទ័រ បូមទឹក២គ្រឿង ៤.ម៉ូទ័រ ស្វាន២គ្រឿង ៥.ឧបករណ៍ ផ្សាដែក២គ្រឿង ៦.ម៉ូទ័រ កាត់ឈើ ១គ្រឿង៧.ម៉ូទ័របាញ់វីស ១គ្រឿង ៨.ម៉ូទ័រ ខាត់ឈើ១គ្រឿង ៩.ម៉ូទ័រ ខាត់ដែក១គ្រឿង ១០.ឧបករណ៍បំពងសំឡេង១ឈុត ១១.កៅអី ឈើ១៤០កៅអី ១២.តុគណៈអធិបតី ១ គ្រឿង ១៣.តុគណៈចាត់តាំង ១គ្រឿង ១៤.កង្ហាបញ្ឈរធំ ២គ្រឿង ១៥.កង្ហា ព្យូពិដាន១២គ្រឿង ១៦.សម្ភារៈផ្ទះបាយ១ឈុតនិងសម្ភារៈ១ចំនួនទៀត សរុប ជាទឹកប្រាក់ប្រមាណ ២៥.០០០ ដុល្លារ ។

នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គីភ័យបានចេញជួយអន្តរាគមន៍ ជាមួយ និងរថយន្តច្នៃរបស់ប្រជាពលរដ្ឋជួយបាញ់បន្តរហូតគ្រប់គ្រងស្ថានការបានទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕
ដោយ ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង