ព័ត៌មានជាតិ
ដកបញ្ឈរជើងអភិបាលស្រុកសាមគ្គីមានជ័យ បន្ទាប់ពីបាញ់គោពលរដ្ឋងាប់១ក្បាល
យោងតាមសេចក្តីបញ្ជាក់ព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ត្រូវបានដកបញ្ឈរជើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តបានបើកកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី៣ ខែឧសភា ។
ករណីនេះដោយសារតែលោក វន ស៊ីផា បានយកកាំភ្លើងបាញ់គោប្រជាពលរដ្ឋងាប់១ក្បាល ពេលគោចូលស៊ីស្មៅនៅក្នុងបរិវេណសាលាស្រុក កាលពីល្ងាចថ្ងៃទី៣០ ខែមេសា និងបានភូតភរសមត្ថកិច្ចក្រោយពេលកើតហេតុភ្លាមៗ ។

នៅក្នុងសេចក្តីបញ្ជាក់ព័ត៌មានខាងលើនេះ រដ្ឋបាលខេត្តក៏តម្រូវឱ្យលោក វន ស៊ីផា ធ្វើស្វ័យរបាយ ការណ៍ឱ្យបានច្បាស់ទាក់ទងនឹងហេតុការណ៍ដែលខ្លួនបានប្រព្រឹត្តដើម្បីរធ្វើកំណត់ហេតុរាយការណ៍សុំយោបល់ទៅក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានធ្វើការអប់រំណែនាំនិងដាក់ពិន័យរដ្ឋបាលតាមចំណុច៤០ និង៤១ នៃសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

មន្ត្រីសាលាខេត្តម្នាក់បានឲ្យដឹងថានៅក្នុងរបាយការណ៍ផ្ទាល់របស់លោក វន ស៊ីផា ចុះថ្ងៃទី០១ ខែឧសភា បានសរសេររាយការណ៍ជូនមកលោកអភិបាលខេត្ត ក្នុងចេតនាលាក់បាំងនៅអំពើខុសឆ្គងរបស់ខ្លួន មិនព្រមសារភាពនៅកុំហុស។ ដូចជាមិនបានប្រាប់ថា បាញ់សាកកំភ្លើងម៉ាកអ្វី !! បាញ់ប៉ុន្មានគ្រាប់ !! បើដឹងថាមានហ្វូងគោនៅពីខាងមុខខ្លួនហើយ !! ហេតុអ្វីនៅតែបាញ់សាកកាំភ្លើងបុកដីទៀត ។ ដោយឡែកក្រោយពេលកើតហេតុភ្លាមៗ លោកបានភូតភរសមត្ថកិច្ចថា ខ្លួនបានប្រើដុំថ្មគប់គោបណ្ដាលឲ្យគោមួយក្បាលងាប់ ។ ប៉ុន្តែនៅពេលសមត្ថកិច្ចស្នងការនគរបាលខេត្តចុះស្រាវជ្រាវសួរនាំ ទើបលោកបានរាយការណ៍ថា លោកបានបាញ់សាកកាំភ្លើងខ្លីបណ្តាលឲ្យគ្រាប់កាំភ្លើងផ្លាតត្រូវគោមួយក្បាលទៅវិញ ។

ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅសាលាស្រុកឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ ពួកគាត់បានឮស្នូរផ្ទុះកាំភ្លើងពីរគ្រាប់ បន្ទាប់មកក៏បានឃើញសត្វគោមួយផងផ្អើលរត់ចេញពីស្រុក ហើយទើបដឹងថា លោក វន ស៊ីផា បាញ់គោ១ក្បាលងាប់នៅក្នុងសាលាស្រុក ។
ប្រភពមួយទៀតពីមន្ត្រីសាលាស្រុកបានឲ្យដឹងថា លោក វន ស៊ីផា មានកាំភ្លើងពីរដើមប្រើប្រាស់មួយដើមជាកាំភ្លើងអាកាស្វាយបត់ មានទុស្សសៀដាក់គ្រាប់ និងគ្រាប់៤បង់ និងមួយដើមទៀតគឺកាំភ្លើងខ្លី ។
ជុំវិញរឿងមិនប្រក្រតីខាងលើនេះ ប្រជាពលរដ្ឋនិងមន្ត្រីរាជការពិតជាហួសចិត្ត ដោយរង់ចាំមើលថាតើក្រសួងមហាផ្ទៃមានចំណាត់ការបែបណាលើមន្ត្រីភូតភរ មិនព្រមភ្ញាក់ខ្លួនខាងលើ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?