ព័ត៌មានជាតិ
ផ្ដន្ទាទោសក្រុមមាតាធម្មជាតិ៥នាក់ ដាក់ពន្ធនាគារពី១៨ខែទៅ២០ខែ
លោក លិ សុខា ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងលោក សឿ ឡង់ឌី ជាព្រះរាជអាជ្ញារង អមសាលាដំបូង បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើសំណុំរឿង ក្រុមយុវជនបរិស្ថានចំនួន០៥នាក់(នៅក្នុងឃុំ០៣នាក់និងក្រៅឃុំ០២នាក់) ដាក់ពន្ធនាគារតាមការប្រព្រឹត្តរបស់ពួកគេ ។
ជនជាប់ចោទ១ នៅក្នុងឃុំ ឈ្មោះ ឡុង គន្ធា ភេទស្រី (នៅក្នុងឃុំ) ២.ឈ្មោះ ភួន កែវរស្មី ភេទស្រី (នៅក្នុងឃុំ) ត្រូវដាក់ពន្ធនាគារម្នាក់ៗ ១៨ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៤លានរៀល ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-05_11-40-00.jpg)
ជនជាប់ចោទ ៣.ឈ្មោះ ថុន រដ្ឋា ភេទប្រុស (នៅក្នុងឃុំ) ៤.ឈ្មោះ អាឡិច ត្រូខុនសាឡេស ទៅក្រៅប្រទេស (នៅក្រៅឃុំ) ៥.ឈ្មោះ ជា គុន្ធិ (ក្រៅឃុំ) ត្រូវដាក់ពន្ធនាគារម្នាក់ៗរយៈពេល២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៤លានរៀល ក្រោមការចោទប្រកាន់ពីបទ « ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » តាមមាត្រា ២៨, ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គម និងដើរទៅផ្ទះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បង្ហាញពីផលប៉ះពាល់នៃការលុបបឹងតាមោកកន្លងទៅរបស់ក្រុមហ៊ុនវិនិយោគ ៕
អត្ថបទ ៖ មករា
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-05_11-40-04.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍