Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បំផ្លាញលំនៅឋាន និងដើមឈើ ២ឃុំ នៅស្រុកសំពៅលូន

បានផុស

នៅ

ខេត្តបាត់ដំបង៖ លំនៅឋានពលរដ្ឋមួយចំនួន រួមទាំងដើមឈើនៅ២ឃុំ ក្នុងស្រុកសំពៅលូន ត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩ និង ៣០នាទីយប់ ដោយមានភ្លៀងធ្លាក់លាយនឹងខ្យល់កន្រ្តាក់ បណ្កាលឱ្យបាក់ដើមឈើ និងរលំផ្ទះ ស្ថិតនៅក្នុងឃុំសិរីមានជ័យ និង ឃុំជ្រៃសីមា ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ លោកឧត្តមសេនីយ៍ត្រី ម៉ុក ឌីណា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២០នាក់ សហការជាមួយ កម្លាំងវរសេនាតូចលេខ១ ដែលមានកម្លាំង១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ខ្ចៅ សម្បត្តិ មេបញ្ជាការ វរសេនាតូចលេខ១ និងលោកវរសេនីយ៍ទោ ស៊ូ ហ៊ីង អនុប្រធានក្រុមការងារទំនាក់ទំនង បានចុះជួយកាត់ឈើតាមដងផ្លូវ និងជួសជុលផ្ទះប្រជាពលរដ្ឋ។

នៅក្នុងនោះផងដែរ ក្រុមការងារក៏បានឧបត្ថម្ភអង្ករ០១ការ៉ុង ទំងន់៥០គីឡូ ទឹកសុទ្ធ១០យួរ និង ថវិកា ២០០,០០០រៀល។ រួមជាមួយគ្នានេះ ព្រះភក្ខុ ចឹម ចាន់រស្មី អនុគណ ស្រុកសំពៅលូន បានឧបត្ថម្ភអង្ករ០៥ការ៉ុង ១ការ៉ុងទំងន់៥០គីឡូ ទឹកសុទ្ធ១០០យួរ ទៅលើអង្គភាពសម្រាប់ជួយដល់ពលរដ្ឋពេលដែលជួបនឹងទុក្ខលំបាក៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម