Connect with us

ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញពីគោលជំហក្នុងការបន្តជួយដល់កម្ពុជាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង និងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបន្តជួយដល់ប្រទេសកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ១៩ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តផ្ដល់កម្ចីវិនិយោគចំនួនជិត១,៣ពាន់លានដុល្លារ នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ២០១៩ដល់២០២៣ ចំពោះផែនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជាឆ្នាំ២០១៦ដល់២០២៥ និងផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩ដល់២០២៣។

កម្មវិធីកម្ចីវិនិយោគឆ្នាំ២០១៩ដល់២០២៣របស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់កម្ពុជា រួមមានការវិនិយោគលើវិស័យកសិកម្ម និងធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទឹកស្អាត ការអប់រំនិងជំនាញ ថាមពលស្អាត និងសន្តិសុខសុខាភិបាលសម្រាប់ជំងឺកូវីដ១៩ ជាដើម។

នៅក្នុងព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អះអាងថាយើងកំពុងជួយកម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពីកូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជាផងដែរ។

ក្នុងឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤៧៧,២ លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ចំនួននេះរួមបញ្ចូលប្រាក់កម្ចីសម្បទានចំនួន ២៥០ លានដុល្លារ និងសហហិរញ្ញប្បទាន ២៤១,៦ លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES)។

បច្ចុប្បន្ន​ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងវិនិយោគដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារនៅកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕

បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចប្រទេសកម្ពុជា​ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ​ និង ៥,៥% ក្នុងឆ្នាំ២០២២។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

បុណ្យ​សាសនា​ធំ​បំផុត​នៅ​ឥណ្ឌា រំពឹង​​មនុស្ស​ចូលរួម ៤០០​លាន​នាក់​ដើម្បីងូត​ទឹក​ពិសិដ្ឋ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

ត្រូវនឹងបុណ្យ៧ថ្ងៃ Ruthko ផង ផេកនៅតែចាក់ឡាយកម្មវិធីឃើញវត្តមាននៅរស់រវើក ធ្វើឲ្យអ្នកគាំទ្រមើលទាំងទឹកភ្នែក

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការពិគ្រោះថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងរំអិល ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ២០២៥

សុខភាព១៨ នាទីutes មុន

ក្រសួងសុខាភិបាលបង្ហាញថា ករណីជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ថយចុះ៤៦% បើធៀបនឹងឆ្នាំ២០២៣

សេដ្ឋកិច្ច១៩ នាទីutes មុន

អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ ពាន់​លានដុល្លារ នៅឆ្នាំ ២០២៤

ចរាចរណ៍២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម