ព័ត៌មានជាតិ
អាជ្ញាធរក្រុងសៀមរាប ៖ ក្រុមហ៊ុន នឹងជួសជុលផ្លូវ ១ ខ្សែ ដែលខូចខាតខ្លាំង ឲ្យបានលឿន តាមការស្នើសុំរបស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នេះ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា ក្រុមហ៊ុន នឹងធ្វើការជួសជុលផ្លូវលំ ១ ខ្សែ ដែលរងការខូចខាតខ្លាំង ឲ្យបានលឿន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

ផ្លូវលំខូចខាត ១ ខ្សែ នេះ មានប្រវែងប្រមាណ ៣២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ លាតសន្ធឹងពីចំណុចផ្លូវក្រវាត់ក្រុងទី ២ ឆ្ពោះទៅទំនប់ ៧៨ ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

កន្លងមក ប្រជាពលរដ្ឋ បានទទូចស្នើសុំដល់ក្រុមហ៊ុនដែលប្រើប្រាស់ផ្លូវនេះដឹកដី ឈ្មោះ« សែន គីរី អេកូផាក ឯ.ក» និង អាជ្ញាធរខេត្តសៀមរាប ឲ្យជួយពន្លឿនការជួសជុលឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរ។

ក្រោយមានការស្នើសុំ ពេលនេះ អាជ្ញាធរក្រុងសៀមរាប បានជួបពិភាក្សាជាមួយ អាជ្ញាធរសង្កាត់ និង ក្រុមហ៊ុន។ ក្នុងនោះ ខាងក្រុមហ៊ុន សម្រេចថា នឹងជួសជុលផ្លូវនេះឡើងវិញឲ្យបានលឿនបំផុត ដោយមានការចាក់ដី ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ប្រជាជាពលរដ្ឋរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានបង្ហាញពីការលំបាកក្នុងការធ្វើដំណើរឆ្ពោះទៅទីរួមខេត្តម្តងៗ។ ហើយពលរដ្ឋ ក៏បានស្នើដល់ក្រុមហ៊ុន និង អាជ្ញាធរថ្នាក់ខេត្ត សូមមេត្តាជួយពន្លឿនការជួសជុលផ្លូវនេះឡើងវិញ ដើម្បីពួកគាត់ងាយស្រួលធ្វើដំណើរទៅមក ក៏ដូចជាដឹកកសិផលផ្សេងៗ៕
អត្ថបទ ៖ ជុន កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


