ព័ត៌មានជាតិ
លោកហុក គឹមចេង បញ្ជាក់ពីមូលហេតុក្រសួងចេញរបាយការណ៍ស្តីពីករណីជំងឺកូវីដជាទម្រង់ថ្មី
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ហុកគឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលអះអាងថា ការដែលក្រសួងសុខាភិបាលចេញរបាយការណ៍ស្តីពីករណីជំងឺកូវីដជាលក្ខណៈទម្រង់ថ្មីនេះគឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើព័ត៌មានលំអិតដែលចេញដោយរាជធានីខេត្តនីមួយៗវិញ។
ការលើកឡើងរបស់លោកហុក គឹមចេង នេះធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋជាច្រើននៅថ្ងៃទី០៥ខែឧសភានេះមានប្រតិកម្មទៅនឹងការចេញរបាយការណ៍ស្តីពីករណីរកឃើញថ្មីនិងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ជាទម្រង់ថ្មី របស់ក្រសួងដែលចេញតែចំនួនករណីឆ្លងសរុប ករណីឆ្លងថ្មី ករណីជាសះស្បើយសរុប ករណីស្លាប់សរុបនិងករណីនាំចូលពីក្រៅប្រទេសសរុបខណៈរបាយការណ៍ចាស់មានបញ្ជាក់លំអិតករណីឆ្លង ជាសះស្បើយនិងស្លាប់តាមរាជធានីខេត្តនីមួយៗ។

មានអ្នកសារព័ត៌មានខ្លះបានលើកឡើងថា ទម្រង់របាយការណ៍ថ្មីនេះខ្លីជ្រុលពេកពិបាកយល់ដោយសារពុំបានលម្អិតករណីឆ្លងតាមខេត្តធ្វើឲ្យសាធារណជនពិបាកបែងចែក រាជធានីឆ្លងប៉ុន្មានខេត្តឆ្លងប៉ុន្មាន។
អ្នកសារព័ត៌មានក៏បានស្នើទៅលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរក្សារបាយការណ៍ទម្រង់ចាស់ដដែល ព្រោះវាល្អ និងមានព័ត៌មានករណីឆ្លងកូវីដ១៩នៅតាមខេត្តនីមួយៗនិងមានភាពច្បាស់លាស់ហើយងាយស្រួលពលរដ្ឋមើលយល់។
ជាការឆ្លើយតបទៅនឹងការលើកឡើងខាងលើ លោក វេជ្ជបណ្ឌិត ហុក គឹមចេងបានបញ្ជាក់ថា «ការចេញរបាយការណ៍ទម្រង់ថ្មីនេះទៀតនឹងក៏ដើម្បីឲ្យវាមានលក្ខណៈមួយសាមញ្ញហើយក៏វាងាយក្នុងការទម្លាប់ឲ្យបងប្អូនប្រជាជនយើងតាមដានទៅលើនឹងហើយស្តាប់ទៅលើព័ត៌មានរដ្ឋបាលរាជធានីខេត្តនីមួយៗដែលមានព័ត៌មានលំអិតចេញជួនដល់ប្រជាពលរដ្ឋ»។

លោកបានបន្តថា ក្រសួងមិនចង់លំអិតឲ្យទូលំទូលាយពេកទេដោយទុកឲ្យរាជធានីខេត្តនីមួយៗបញ្ចេញលំអិតព័ត៌មានបន្ថែមផ្សេងទៀត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ឧសភាឆ្នាំ២០២១នេះកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន១៦៩៧១នាក់និងជាសះស្បើយចំនួន៦០១៩នាក់និងអ្នកស្លាប់បាត់បង់ជីវិតចំនួន១១០នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា