ព័ត៌មានជាតិ
អាជ្ញាធរចុះបិទទីតាំង ផ្ទះគ្រូពេទ្យព្យាបាលឯកជនជំងឺទូទៅនិងជំងឺកុមារ ពាក់ព័ន្ធអ្នកដើរលក់ឱសថ មានវិជ្ជមានកូវីដ១៩
ឧត្តរមានជ័យ ៖ នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៣នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែងសហការជាមួយកម្លាំងអធិការនគរបាលស្រុកអន្លង់វែង ចំនួន០៦នាក់។
មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំនួន០៤នាក់ ដឹកនាំដោយលោក នៅ សំអន ប្រធានការិយាល័យប្រតិបត្តិស្រុកអន្លង់វែង និង ស្រុកត្រពាំងប្រាសាទចុះធ្វើការស្រាវជ្រាវករណី ឈ្មោះ ហិន វុត្ថា ភេទប្រុស អ្នកដើរលក់ឱសថរបស់ក្រុមហ៊ុនមួយមកពីទីក្រុងភ្នំពេញបានយកឱសថទៅលក់ឲ្យឈ្មោះ ត្រាច សុវណ្ណដែន ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះគ្រូពេទ្យព្យាបាលឯកជន ជំងឺទូទៅនិងជំងឺកុមារ ស្ថិតនៅក្នុង ភូមិអូរជញ្ចៀនឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

យោងតាមការស្តាប់ការបំភ្លឺខ្លួនពិតជាបានទទួលទិញថ្នាំពេទ្យពីឈ្មោះហិន វិត្ថា ពិតប្រាកដមែន ដោយនៅពេលដែលទាក់ទងគ្នាគឺនៅមានគំលាតពីគ្នាចំងាយ១ម៉ែត្រដោយមានការពាក់ម៉ាស់ត្រឹមត្រូវ។

នៅវេលាម៉ោង១៥និង០០នាទីថ្ងៃខែឆ្នាំដដែលលោក ហោ ជិនវិរយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែងបានដឹកនាំកម្លាំងចម្រុះចុះបិទទីតាំងខាងលើជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័ក និង យកកំហាកដែលមានសមាជិកក្នុងក្រុមគ្រួសារនិងអ្នកជំងឺចំនួន១៦នាក់ស្រី១១នាក់៕
ដោយ ៖ ចាន់ ធី






-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក