Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រឈូសឆាយផ្លូវលំមួយខ្សែ ប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកប្រវែងជាង៤០០ម៉ែត្រ

បានផុស

នៅ

ផ្លូវលំមួយខ្សែដែលរងការខូចខាត ដោយទឹកភ្លៀងពិបាកក្នុងការធើ្វដំណើរ របស់ប្រជាពលរដ្ឋត្រូវបានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដាក់គ្រឿងចក្រឈូសឆាយត្រាសេ ដើម្បីចាក់ជាបេតុងឆ្អឹងដែក ដើម្បីសម្រួលដល់ការធើ្វដំណើរឪ្យកាន់តែងាយស្រួលជូនប្រជាលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវខាងលើជាផ្លូវលំ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយបានរងកាតខូចខាតដោយជំនន់ទឹកភ្លៀង កើតជាជង្ហុកតូចធំ ប៉ះពាក់ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាប្រកករបរផ្សេងៗ។

ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់ឲ្យជំនាញចុះធ្វើ ការគូសវាសរួចដាក់គ្រឿងចក្រឈូសឆាយពង្រៀប ឲ្យស្មើរួមនឹងចាក់ជាផ្លូវបេតុងឆ្អឹងដែក។

លោក ចៅសង្កាត់បានបន្តថា ផ្លូវខាងលើមានទទឹង៧ ម៉ែត្រ បណ្តោយ៤១៥ ដោយប្រើប្រាស់ថវិកាមូលនិធីសាលាខណ្ឌពោធិ៍សែនជ័យ ក្នុងការអភិវឌ្ឍឡើងវិញ ៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម