Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប​ចេញ​សេចក្តី​សម្រេច​បិទ​ការ​ចេញ​-​ចូល​បណ្ដោះអាសន្ន​ផ្ទះសំណាក់​ចំនួន​ពីរ​នៅ​ក្រុង​សៀមរាប

បានផុស

នៅ

​សៀមរាប ​៖ ​អាជ្ញាធរ​ខេត្តសៀមរាប បាន​ចេញ​សេចក្តី​សម្រេច​បិទ​ការ​ចេញ​-​ចូល ជា​បណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុន​ថា II ស្ថិតនៅ​ភូមិ​ធ្លក​អណ្ដូង និង​ផ្ទះសំណាក់ វ៉ិ​ច សា​វ៉ៃ ស្ថិតនៅ​ភូមិ​មណ្ឌល​៣ ចាប់ពី​ថ្ងៃទី​៥​ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ​តទៅ ពាក់ព័ន្ធ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ដែល​រកឃើញ​នៅ​ខេត្ត​ប៉ៃលិន ឈ្មោះ ហ៊ិ​ន មេត្តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល មាន​មុខ​របរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឱសថស្ថាន វ​ត្តី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការសាកសួរ​ប្រវត្តិ​ធ្វើដំណើរ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ខាងលើ ធ្លាប់បាន​ធ្វើដំណើរ​មក​ដល់​ខេត្តសៀមរាប និង​បាន​ស្នាក់នៅ​ផ្ទះសំណាក់ ប៊ុន​ថា​II ស្ថិតនៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម នៅ​ចន្លោះ​ថ្ងៃទី​២៩-៣០ ខែមេសា ឆ្នាំ​២០២១ និង​ស្នាក់នៅ​ផ្ទះសំណាក់ វ៉ិ​ច សា​វ៉ៃ ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ថ្ងៃទី​០១-០២ ខែឧសភា ឆ្នាំ​២០២១​កន្លងមក​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានសម្រេច​បិទ​ការចេញ​-​ចូល​ជា​បណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុន​ថា II ស្ថិតនៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម និង​ស្នាក់នៅ​ផ្ទះសំណាក់ វ៉ិ​ច សា​វ៉ៃ ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ​។

ជា​មួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បានចេញ​-​ចូល​ផ្ទះសំណាក់ ប៊ុន​ថា II ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ និង​ស្នាក់នៅ​ផ្ទះសំណាក់ វ៉ិ​ច សា​វ៉ៃ ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរសព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម