Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យខូច​ខាតតូបនិងសម្ភារៈយ៉ាងច្រើន

បានផុស

នៅ

មានអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១៨និង៤៥នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងផ្សារត្រាំកក់ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យដែលកើតឡើងនេះ គឺដំបូងឡើយចេញពីចំណុចតូបលក់ស្បែកជើង និងសម្លៀកបំពាក់២ជួរក្បែរផ្លូវខាងលិច ហើយក៏ឆេះបន្តរាលដាលខ្លាំងឡើងៗ ទៅតូបផ្សេងៗទៀត ហើយតូបខ្លះពួកគាត់ក៏បានយកអីវ៉ាន់ចេញបានខ្លះ ឯតូបខ្លះទៀតក៏ត្រូវភ្លើងឆេះអស់គ្មានសល់នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអាជីវករបន្តថា ការឆេះនេះអស់តូបប្រហែលជិត៣០តូប តែចំពោះការខូចខាតទ្រព្យសម្បត្តិពួកគាត់ក៏ពុំទាន់អាចបញ្ជាក់បានថា អស់ប៉ុន្មាននៅឡើយដែរ ហើយក៏មិនប្រាកដថា ផ្ទុស្សេខ្សែភ្លើង ឬយ៉ាងឲ្យប្រាកដនោះដែរ ។

ក្នុងហេតុការណ៍នេះដែរ មានកម្លាំងសមត្ថកិច្ចដែលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក ខាន់ សុខា អភិបាលរងខេត្ត រួមនឹងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយ លោក កៅ វគ្ក​សែល អភិបាលស្រុកលោក អភិបាលរងស្រុក និងអាជ្ញាធរពាក់ ព័ន្ធ បានចុះជួយធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។

ក្នុងនោះតាមការឲ្យដឹងពីកងអន្តរាគមន៍ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ចំពោះការប្រើប្រាស់រយន្តដឹកទឹកពន្លត់អគ្គីភ័យឆេះផ្សារត្រាំកក់នេះដែរ គឺអស់ចំនួន១៨ ឡាន និងប្រើរយៈពេលជិត៣ម៉ោង ទើបគ្រប់ គ្រងស្ថានការអគ្គីភ័យឆាបឆេះ នេះ បានរលត់ទៅវិញទាំងស្រុងផងដែរ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម