Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​ជាមួយ​អនីតិជន​

បានផុស

នៅ

បាត់ដំបង ៖ បុរស​ម្នាក់​ដែលជា​ជន​ល្មោភកាម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​ដើម្បី​បញ្ជូនទៅ​តុលាការ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ ដោយសារតែ​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​អនីតិជន​ជាច្រើនលើក​ច្រើនសារ​រួចមក​។

ការឃាត់ខ្លួន​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃទី ៦ ខែឧសភា ឆ្នាំ​២០២១ ត្រង់ចំណុច ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​ពាក់ព័ន្ធ​ពីបទ រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម ១៥ឆ្នាំ។

ជនសង្ស័យ ដែល​ត្រូវ​នគរបាល​ស្រុក​ភ្នំព្រឹក​ ឃាត់ខ្លួន​មានឈ្មោះ ពៅ ទូច ហៅ ពៀ​ញ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ការឃាត់ខ្លួន គឺ​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ឈ្មោះ សុខ សារី អាយុ ៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ប្តឹង​ជនសង្ស័យ​ខាងលើ​ដែល​ធ្វើ​សក​ម្ម​ភាព លួងលោម​កូនស្រី​បង្កើត​របស់គាត់​ឈ្មោះ ច​.​ស​.​រ អាយុ​១៥​ឆ្នាំ រស់នៅ​ជាមួយ​គាត់ ដើម្បី​រួមភេទ​បានសម្រេច​ជាច្រើន​ដង​។

​បច្ចុប្បន្ន​ករណីនេះ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ក្នុង​ការ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

ដោយ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម