Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata ចេញផ្សាយ​របាយការណ​និរន្តរភាព ឆ្នាំ​២០១៩ ដែល​បង្ហាញ​ពី​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នាពេល​អនាគត​

បានផុស

នៅ

​ដោយ​ផ្អែកលើ​ភាពជា​អ្នកដឹកនាំ​ផ្នែក​និរន្តរភាព​ជាង​១០ ឆ្នាំ​នៅ​កម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះ​ បានចេញ​ផ្សាយ​របាយការណ៍​និរន្តរភាព ឆ្នាំ​២០១៩ របស់ខ្លួន​ក្រោម​ចំណងជើង​ថា “​បង្កើន​គុណភាព​ជីវិត និង​ទ្រទ្រង់​និរន្តរភាព​សហគមន៍​” (Enrich Lives, Sustaining Communities) ដែល​បង្ហាញ​ពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​ទៅលើ​សេដ្ឋកិច្ចជាតិ កម្មវិធី​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដែល​បានរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន Smart បាន​ចូលរួមចំណែក​ជា​ទឹកប្រាក់​ចំនួន​៤៥៩ លាន​ដុល្លារ ដល់​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​កម្ពុជា (​ស្មើ​១,៧​ភាគរយ​នៃ​ផលិតផល ​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​) ដោយបាន​ចូលរួម​ទ្រទ្រង់​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ចំនួន​៥ ម៉ឺន​ការងារ នៅ​ទូទាំង​ខ្សែសង្វាក់​អាជីវកម្ម​របស់ខ្លួន​។ ក្រុមហ៊ុន បាន​បង់ពន្ធ​ចំនួន​៩៤ លាន​ដុល្លារ​លើ​ពន្ធអាករ និង កម្រៃ​និយ័តកម្ម ដោយ​ការបង់ពន្ធ​នេះ​តែឯង​មាន​ចំនួន ២,១% នៃ​ចំណូល​ពន្ធ​លើ​ថវិកាជាតិ​សរុប​។

​តាមរយៈ​ការចូលរួមចំណែក​ដល់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ (USO) និង មូលនិធិ​កសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (CBRD) ក្រុមហ៊ុន​ក៏បាន​បង់ប្រាក់​ទំហំ​៣ ភាគរយ នៃ​ប្រាក់ចំណូល​ដុល​របស់ខ្លួន​រៀងរាល់ឆ្នាំ ដល់​គម្រោង​នានា​ជាច្រើន​ដឹកនាំ​ដោយ​រដ្ឋាភិបាល ដែល​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ចល័ត និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ច្ចេក​វិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់ថា​ជា “​អ្នកផ្ដល់​វិភាគទាន​ល្អ​បំផុត​សម្រាប់​មូលនិធិ CBRD” ក្នុង​ឆ្នាំ ២០១៩ ពី​សំណាក់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​ការគោរព​តាម​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈ​ការបំពេញ​កាតព្វកិច្ច​ព​ន្ធ និង​កម្រៃ​និយ័តកម្ម​ គឺជា​ចំណុច​សំខាន់បំផុត​ នៃប្រតិបត្តិ​ការ​អាជីវកម្ម​របស់​យើងខ្ញុំ​។ កិច្ចការ​និរន្តរភាព​ដែល​យើងខ្ញុំ​ស​ម្រ​ច​បាន​កន្លងមក គឺ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ជូន​ដល់​សហគមន៍​នានា ក្នុងនោះ​រួមមាន ការគាំទ្រ​ចំពោះ​អក្ខរកម្ម​ឌីជីថល ការអប់រំ​ឌីជីថល កីឡា និង​ការការពារ​បរិស្ថាន បាន​ជួយ​បង្កើត​នូវ​ភាពរឹងមាំ និង​ផ្ដល់ឱកាស​ជាច្រើន​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែលជា​អ្នកកំណត់​អនាគត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។ លោក​បាន​បន្ថែមទៀតថា “​បន្ថែម​លើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន យើងខ្ញុំ​នឹង​ខិតខំ​ឲ្យ​កាន់តែខ្លាំង​ជាងនេះទៀត ដើម្បី​ជួយ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​បែប​បច្ចេកវិទ្យា​ឌីជីថល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តួយ៉ាង​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) របស់​យើងខ្ញុំ​”​។

​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើ​តេស្ត​សាកល្បង​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) ប្រកបដោយ​ភាពជោគជ័យ ដែល​នេះ​បង្ហាញ​ពី​ភាព​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​ទូរគមនាគមន៍ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ ក្នុងនាម​ជា​អ្នក​រួមចំណែក​ដ៏​ធំ​បំផុត​មួយ​ដល់​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បាន​បំរុង​ថវិកា​ច្រើនជាង​១ ភាគរយ​នៃ​ប្រាក់ចំណូល​ដុល​ប្រចាំឆ្នាំ ដែលមាន​ទឹកប្រាក់​ច្រើនជាង​៣ លាន​ដុល្លារ​សម្រាប់​ដំណើរ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ដូចជា​កម្មវិធី​គាំទ្រ​និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ បរិស្ថាន កីឡា​សហគមន៍ ការច្នៃប្រឌិត​បច្ចេកវិទ្យា និង​កម្មវិធី​នានា​ជាច្រើន​។​

​ដោយឡែក​តាមរយៈ​មូលនិធិ​វិនិយោគ​លើ​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន​បាន​និង​កំពុង​វិនិយោគ​ថវិកា​ចំនួន​២​លាន​ដុល្លារ​លើ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី ចំនួន​៨ នៅ​កម្ពុជា ដែល​បាន​បង្កើត​ការងារ​ជាង​១.៤០០ កន្លែង និង​បង្កើតបាន​ប្រាក់ចំណូល​សរុប​ចំនួន​២,៧ លាន​ដុល្លារ​។ អាជីវកម្ម​ទាំងនេះ ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា​ដូចជា IOT និង chatbots ដែល​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ឌីជីថល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មកពី​គ្រប់​វិស័យ​។​

​លើសពីនេះ​ទៀតសោធ ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Google និង GSMA ដែលជា​សមាគម​ពាណិជ្ជ​កម្មវិស័យ​ទូរគមនាគមន៍​សាកល ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កម្ម​វិធី​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តដល់​សិស្ស​វិទ្យាល័យ​ចំនួន​១.៥០០ នាក់ ក្នុង​ខេត្ត​ចំនួន​បី​នៃ​ប្រទេស​កម្ពុជា​។​

​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុនមេ Axiata Group Berhad របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន ត្រូវ​បានផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់បំផុត​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្រុមហ៊ុន​បាន​ប្តេជ្ញា​ថា នឹង​នៅតែ​បន្ត​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់ខ្លួន ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​បែប​ឌីជីថល​របស់​ប្រទេស​កម្ពុជា​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម