ព័ត៌មានជាតិ
ក្រុមហ៊ុនព្រូដិនសលកម្ពុជាឧបត្ថម្ភអង្ករ ១០០ តោនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន១០០ តោនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ ហើយពិធីប្រគល់បានធ្វើឡើងនៅឯកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោក Sanjay Chakrabarty អគ្គនាយកចាត់តាំង របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។
![](https://kampucheathmey.com/wp-content/uploads/2020/11/photo_2020-11-12_17-29-41-1024x682.jpg)
នៅក្នុងពិធីនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំយកសារថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សឆ្នាំ២០២០នេះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ។ កាកបាទក្រមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋាងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
លោកជំទាវ ពុំ ចន្ទីនី ផ្ទាល់ក៏បានមានប្រសាសន៍ក្នុងឱកាសនោះថា “ខ្ញុំសូមអរគុណព្រូដិនសលណាស់ ដែលបានឃើញកាកបាទក្រហមកម្ពុជា តាមមើលកាកបាទក្រហមកម្ពុជា ហើយមកតាមជួយ ។ ការជួយតាមរយៈ កាកបាទក្រហមកម្ពុជានេះ គឺជាការតាមជួយមួយដ៏ល្អបំផុតហើយ ព្រោះកាកបាទក្រហម កម្ពុជាបានអំណោយមក គឺយកទៅធ្វើភ្លាម ហើយដល់ដៃប្រជាពលរដ្ឋភ្លាម មិនទុកយូរទេ។ នេះជាគំរូមួយដ៏ប្រពៃណាស់ សម្រាប់ក្រុមហ៊ុនដទៃៗទៀតមើលឃើញ” ។
លោកជំទាវ Tina Redshaw មានប្រសាសន៍ថា “ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនអង់គ្លេស ហើយនេះជាការងាររបស់ខ្ញុំក្នុងការជួយគាំទ្រលើកទឹកចិត្តដល់ក្រុមហ៊ុនអង់គ្លេសនៅទីនេះ ក៏ដូចជាក្រុមហ៊ុនថ្មីៗ ដែលចង់ចូលមកធ្វើប្រតិបត្តិការក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុនព្រូដិនសលមានវត្តមានយូរដែរមកហើយ ហើយខ្ញុំមានសេចក្ដីរីករាយ ដែលក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា ដោយបានពង្រីកវិសាលភាពក្រុមហ៊ុនកាន់តែច្រើននៅក្នុងប្រទេស។ ខ្ញុំក៏មានសេចក្ដីរីករាយក្រៃលែងដែល ថ្ងៃនេះក្រុមហ៊ុនព្រូដិនសលកម្ពុជា ធ្វើការអនុវត្តកម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះមហន្តរាយទឹកជំនន់នេះ” ។
![](https://kampucheathmey.com/wp-content/uploads/2020/11/photo_2020-11-12_17-29-45-1024x682.jpg)
នៅក្នុងពិធីប្រគល់អំណោយនោះដែរ អគ្គនាយកចាត់តាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty បានសម្ដែងការរំលែកទុក្ខចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ លោកក៏បានកោតសរសើរចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និង វិស័យឯកជនក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងភាពលំបាក។ លោកបានមានប្រសាសន៍បន្តទៀតថា “នេះជាកិត្តិយសណាស់ ដែលយើងខ្ញុំបានចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងការកាត់បន្ថយការឈឺចាប់ និងការលំបាក ដែលពួកគាត់កំពុងជួបប្រទះពេលនេះ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ យើងមានបុគ្គលិក ភ្នាក់ងារ និងអតិថិជននៅក្នុងតំបន់ដែលរងគ្រោះដោយសារទឺកជំនន់នេះដែរ ដូច្នេះនេះជាកាយវិការដ៏ស្មោះចេញពីដួងចិត្តរបស់ពួកយើង ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់នោះ។ ក្នុងរយៈពេល ខ្លីខាងមុខនេះ យើងនឹងមានអ្នកស្ម័គ្រចិត្តមកជួយសកម្មភាពមនុស្សធម៌នេះផងដែរ។ សម្រាប់យើងខ្ញុំ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីនានា របស់កាកបាទក្រហមកម្ពុជា មិនថា ក្នុងកំរិតណានោះទេ”។
បច្ចុប្បន្ន កាកបាទក្រហមកម្ពុជាកំពុងបន្តធ្វើការជាមួយទីភ្នាក់ងារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាតិ អន្តរជាតិ ដើម្បីកំណត់ពីតម្រូវការរយៈពេលវែងនានា សម្រាប់ជួយឲ្យសហគមន៍រងផលប៉ះពាល់មានភាពប្រសើរឡើងវិញ៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?