ព័ត៌មានជាតិ
ដើមពោធិ៍ដួលរលំ មិនមែនជាដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំទាវនោះទេ
រដ្ឋបាលខេត្តត្បូងឃ្មុំបានប្រកាសជូនសាធារណៈជនឲ្យដឹងថា ដើមពោធិ៍ដែលដួលរលំដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី០៦ឧសភាឆ្នាំ២០២១នោះមិនមែនមិនមែនជាដើមពោធិ៍ជើងខាលប្រវត្តិស្នេហ៍ទុំទាវនោះទេ។
ដើមពោធិ៍ដែលដួលរលំនោះគឺជាដើមពោធិ៍លោកតាក្រហមកដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិស្នេហាទុំទាវ ដែលស្ថិតនៅក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដូចគ្នាប៉ុណ្ណោះ។

ការបំភ្លឺរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនេះបានធ្វើឡើង បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមហ្វេប៊ុកមួយចំនួនបានស៊ែរតៗគ្នាថាដើមពោធិ៍មួយដើម ដែលត្រូវដួលរលំដោយសារខ្យល់កន្ត្រាក់ ហើយរំលេចនូវខ្លឹមសារយល់ច្រឡំថា ដើមពោធិ៍នោះជាដើមពោធិ៍ដែលមានប្រវត្តិទាក់ទងនឹងប្រវត្តិស្នេហាទុំទាវ កាលពីសម័យលង្វែក រាប់រយឆ្នាំមកហើយ។
រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ដោយបានឃើញបានឃើញថានៅតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយតៗគ្នានៅរូបភាពដួលរលំដើមពោធិ៍មួយដើម ដែលមានខ្លឹមសារថា«បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួនពីមេធំៗគ្នាដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផងនាល្ងាចថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១វេលាម៉ោង៤និង៣០នាទីរសៀល បានបណ្តាលឱ្យដើមពោធិ៍ជើងខាលប្រវត្តិស្នេហ៍ទុំទាវ ស្ថិតនៅភូមិយើងថាឃុំមង់រៀវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានដួលរលំ»។
រដ្ឋបាលខេត្តបានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម រដ្ឋបាលខេត្ត បានចាត់តាមមន្ត្រីឲ្យចុះទៅពិនិត្យដល់ទីតាំងផ្ទាល់បានកត់សម្គាល់ឃើញថា ដើមពោធិ៍រដួលរលំនោះមិនមែនជាដើមពោធិ៍ជើងខាលប្រវត្តិស្នេហ៍ទុំទាវនោះទេ។ ក្នុងន័យនេះរដ្ឋបាលខេត្ត សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយព័ត៌មានទាំងនេះ។
សូមបញ្ជាក់ជូនថា ដើមពោធិ៍ដែលបានដួលរលំខាងលើមានឈ្មោះថា«ដើមពោធិ៍លោកតាក្រហមក»ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រពីដើមពោធិ៍ជើងខាលប្រវត្តិស្នេហ៍ទុំទាវ។ ហេតុដូចនេះទើបបណ្ដាលឱ្យមានសាធារណៈជនមានការភ័ន្តច្រឡំ។

រដ្ឋបាលខេត្តបានបញ្ជាក់ថាប៉ុន្តែទោះបីជាយ៉ាងនេះក្តីរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញនិងរៀបចំដើមពោធិ៍នេះឡើងវិញស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដើម្បីថែរក្សាការពារបរិស្ថានបៃតងនិងរក្សាប្រពៃណីជំនឿសាសនារបស់លោកតាខ្មែរ។
គួរបញ្ជាក់ថានៅរសៀលថ្ងៃទី៦ខែឧសភាម្សិលមិញនេះមិនថាតែនៅខេត្តត្បូងឃ្មុំនោះទេនៅតាមបណ្តាខេត្តមួយចំនួនទៀតពិសេសនៅរាជធានីភ្នំពេញក៏មានខ្យល់កន្ក្រាក់ផដែរដែលបណ្តាលឲ្យរលំផ្ទាំងប៉ាណូនិងកាត់ផ្តាច់អគ្គិសនីនៅតំបន់មួយចំនួនផងដែរ៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់