ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យសម្រេចបិទផ្សារម៉ាឡៃជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍
រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបិទផ្សារម៉ាឡៃ ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយសារមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា «ត្រូវបានបិទផ្សារម៉ាឡៃស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅក្នុងភូមិសាស្ត្រដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងរហូតមានការចេញសេចក្តីសម្រេចជាថ្មី»។
លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកម៉ាឡៃ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្របិទផ្សារសម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់មួយចំនួនរួមមាន ការងារផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់ការងារត្រួតពិនិត្យ និងការគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញនិងការផ្គត់ផ្គង់ទំនិញការងារទាក់ទងនឹងអនុវត្តវិធានការសុខាភិបាលមានដូចជា ការយកសំណាកការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងកូវីដ១៩។
ចាប់តាំងពីមានការផ្ទុះរាតត្បាតជំងឺកូវីដ១៩មកថ្មីៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យ ភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចហើយជាតំបន់ក្រហម ។
ជាមួយគ្នានេះដែរបានបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្នលើទីតាំងក្នុងភូមិសាស្ត្រភូមិប្រជាធម្មលិច និងភូមិប្រជាធម្មកើតនៃសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនិងបិទកាស៊ីណូទាំងអស់ផងដែរដើម្បីទប់ស្កាត់កុំឲ្យឆ្លងរីករាលជំងឺនេះទៅតំបន់ផ្សេងៗទៀត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ១៩ចំនួន៦១៨នាក់ជាសះស្បើយចំនួន៦៨នាក់ និងកំពុងសម្រាកពេទ្យ៥៤៨នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី