ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ចែកម៉ាស់ដោយផ្ទាល់ដៃ ជូនអ្នកដំណើរកំពុងធ្វើចរាចរណ៍តាមដងផ្លូវដើម្បីការពារជំងឺកូវីដ-១៩
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង នាវេលាថ្ងៃត្រង់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះទៅលើគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

ការធ្វើបែបនេះ គឺដើម្បីជាការរំលឹកឲ្យប្រជាពលរដ្ឋ ពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះ អភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាពពោលគឺ ត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ-១៩។

ក្នុងនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានផ្ដាំផ្ញើនិងណែនាំឲ្យប៉ូលិសចរាចរណ៍ដែលឈរនៅគោលដៅនោះ បន្តការចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ អោយពួកគាត់មានម៉ាស់ពាក់។

លោកបញ្ជាក់ថា ម៉ាស់ទាំងនេះ ជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ-១៩។ ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី