ព័ត៌មានជាតិ
វិនាទីជួយសង្គ្រោះជីវិត សម្អាតដៃរបស់អ្នក Seconds Saves Lives-Clean Your Hands
យុទ្ធនាការ “ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក” ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ យុទ្ធនាការនេះបានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោកដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ និង លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នា ដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។
នៅថ្ងៃទី៥ ខែឧសភា បានរៀបចំយុទ្ធនាការ ”ទិវាអនាម័យដៃពិភពលោក” គោលដៅដើម្បីលើកកម្ពស់សុវត្ថិភាពអនាម័យជាសកល ជាពិសេសអំទ្បុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩ជុំវិញពិភពលោក។ កម្មវិធីនេះធ្វើឡើងតាមរយៈ Zoom មានការចូលរួមពីភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនគ្រប់មជ្ឃដ្ឋានសរុបជាង ១២០ នាក់ដែលមានឆន្ទៈដោយឥតលក្ខខណ្ឌ ចូលរួមគាំទ្រ ផ្សព្វផ្សាយការយល់ដឹង និងសារៈសំខាន់នៃយុទ្ធនាការនេះទូទាំងពិភពលោក។ អំឡុងពេលនៃដំណើរការកម្មវិធី យើងបានគោរពអញ្ជើញអ្នកចូលរួមទាំងអស់ អនុវត្តនូវការលាងសម្អាតដៃជាក់ស្តែង ជាមួយនឹងវិធីនៃការសម្អាតអនាម័យដៃត្រឹមត្រូវរយៈពេល ២០វិនាទី ។ សានីស្វីសខេមបូឌា ជាក្រុមហ៊ុនឈានមុខនៃផ្នែកដំណោះស្រាយអនាម័យសុវត្ថិភាព។ សានីស្វីស មានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃយុទ្ធនាការទិវាអនាម័យដៃពិភពលោក២០២១។

លោក Lim Say Chung បានមានប្រសាសន៍ថា“ អនាម័យដៃ គឺជាដំណោះស្រាយ ក៏ដូចជាមធ្យោបាយងាយស្រួលមួយដើម្បីជួយថែរក្សាសុខភាព និងជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។ ក្រុមហ៊ុន សំណូមពរដល់បុគ្គលិក អ្នកជំងឺ អ្នកថែទាំ និងអ្នកដំណើរចូលរួមទប់ស្កាត់ការឆ្លងជំងឺ ដោយធ្វើការសម្អាតអនាម័យដៃឲ្យបានទៀងទាត់ និងតាមវិធីសាស្ត្រត្រឹមត្រូវប្រកបដោយការយកចិត្តទុកដាក់។



នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ការអនុវត្តអនាម័យដៃមានសារៈសំខាន់ណាស់ក្នុងការការពារហានិភ័យនៃការឆ្លង ដែលជាផ្នែកមួយនៃការគ្រប់គ្រងសុខភាពសាធារណៈ និងការឆ្លងមេរោគ។ អនាម័យដៃប្រកបដោយប្រសិទ្ធភាពក៏អាចការពារការឆ្លងណាមួយទាក់ទងការរីករាលដាលរបស់មេរោគ និងការគំរាមកំហែងដល់សុខភាពផងដែរ។ ដូច្នេះការចូលរួមក្នុងយុទ្ធនាការ ទិវាអនាម័យដៃនៅថ្ងៃទី៥ ឧសភា គឺពិតជាមានសារៈសំខាន់ ដើម្បីជួយទ្រទ្រង់ការលើកកម្ពស់នៃសកម្មភាពអនាម័យ ជាមូលដ្ឋានយ៉ាងចាំបាច់សម្រាប់មនុស្សគ្រប់គ្នាចូរអនុវត្ត។


សានីស្វីសខេមបូឌា លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាស្វែងយល់កាន់តែច្បាស់ពីវិធីសាស្ត្រនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។ ជាពិសេស រយៈពេលត្រឹមតែពីរ ឬបីវិនាទីនៃការសម្អាតអនាម័យដៃរបស់អ្នក វាអាចជួយសង្គ្រោះជីវិតអ្នកបាន។ យើងទាំងអស់គ្នាអាចចូលរួមក្នុងយុទ្ធនាការនេះ ដោយថតរូប ឬ វីដេអូតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក ឬចូលរួមតាមកម្មវិធីនានាដែលមជ្ឈដ្ឋានជុំវិញពិភពលោកបានរៀបចំធើ្វទ្បើង៕
ស្វែងយល់បន្ថែមពីសានីស្វីសខេមបូឌា៖
ហេ្វសប៊ុក៖ @saniswisskh
ទំនាក់ទំនងលេខ៖ 015 230 666
គេហទំព័រ៖ www.saniswisscambodia.com

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ