ព័ត៌មានជាតិ
មនុស្ស១៧នាក់ និងកុមារ២នាក់ ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួន ខណៈកំពុងគេចខ្លួនទៅធ្វើការនៅប្រទេសថៃ
យ៉ាងហោចណាស់ មានមនុស្សចំនួន១៧ និងក្មេង២នាក់ ត្រូវបាននគរបាលស្រុកស្វាយចេកឃាត់ខ្លួន ក្រោយបម្រុងជិះរថយន្ត២គ្រឿងតាមច្រកព្រំដែនទៅធ្វើប្រទេសថៃ ដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ។
ពលករចំនួន១៧នាក់ ក្នុងនោះមានកូនក្មេង២នាក់ ប៉ុនប៉ងចេញទៅរកការងារធ្វើនៅប្រទេសថៃជិះរថយន្ត២គ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងយោធានិងកម្លាំងអាវុធហត្ថ ធ្វើការល្បាតស្ទាក់ឃាត់បាន នៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា រថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការត្រួតពិនិត្យក្នុងរថយន្តដឹកមនុស្សដើម្បីឆ្លងដែនទៅថៃ ចំនួន១៧នាក់ក្នុងនោះមាន កុមារី២នាក់ អ្នកបើករថយន្តទាំង២នាក់មានឈ្មោះ ទី១.ឈ្មោះ រ៉ម ហុង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់កាមរី ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ២B:១១៣០ ដឹកមនុស្ស៥នាក់ ទី២. ឈ្មោះ គង់ ណោក ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាកសាំយ៉ុង ពណ៌សរ ពាក់ស្លាកលេខ ២B:៥៦៦២២ ដឹកមនុស្សចំនួន១២នាក់ ស្រី១០នាក់ កុមារ២នាក់។ ក្នុងនោះ មកពីកំពង់ចាម៦នាក់ បាត់ដំបង១០នាក់ បន្ទាយមានជ័យ១នាក់។





លោកអធិការនគរបាលស្រុកស្វាយចេក បានបញ្ជាក់ឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់អ្នកបើករថយន្តទាំង២នាក់ថា មនុស្សដែលគេដឹកនេះ គឺមកដើម្បីឆ្លងដែនទៅថៃទាំង១៧នាក់នោះតាមព្រំដែន ដោយមេខ្យល់បានកំណត់ថា គេយកតម្លៃតាមជិតតាមតាមឆ្ងាយ មានចាប់ពី២៥០បាទ ៣០០បាទ និង៤០០បាទ។ លោកវរសេនីយ៍ឯកជា ស្លូញ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកបើករថយន្តទាំង២នាក់ កម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាលស្រុកស្វាយចេក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែកពលករទាំង១៧នាក់ កុមារ០២នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យស្វាយចេក ឲ្យគ្រប់ចំនួន១៤ថ្ងៃ ទើបអាចឲ្យវិលទៅលំនៅឋានវិញបាន៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង