ព័ត៌មានជាតិ
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋចំនួន៩០គ្រួសារនៅស្រុកចំនួន២ក្នុងខេត្តកំពង់ចាម
ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា មន្ត្រីក្រុមប្រតិបត្តិអនុសាខាស្រុក និងក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន៩០គ្រួសារ នៅ២កន្លែងផ្សេងគ្នា គឺ១០គ្រួសារ នៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ និង៨០គ្រួសារទៀត មកពី៦ឃុំ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើង និងរបើកដំបូលផ្ទះចំនួន៨០ខ្នង កាលពីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ខ្យល់កន្ត្រាក់បានបង្កមហន្តរាយ នៅឃុំចំនួន២៤ នៃ៥ស្រុក (បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និង ស្ទឹងត្រង់) ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៩៤ខ្នង ក្នុងនេះខូចខាតកម្រិតធ្ងន់៣៩គ្រួសារ -កម្រិតមធ្យម៩៩គ្រួសារ និង កម្រិតស្រាល៥៦គ្រួសារ ដែលត្រូវបានសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុកផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ជាបន្តបន្ទាប់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាបានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើង ដោយមិននឹកស្មានដល់បង្កឲ្យមានការខូចខាត ផ្ទះសម្បែង របស់បងប្អូន បែបនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួន អោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ១៩ ទោះបី ក្នុងការបំពេញការងារ ក្តី ឬ ប្រកបរបររកស៊ី ក្តី មិនត្រូវ ភ្លេច អនុវត្ត នូវ វិធានការ ” ៣ការពារ និង ៣កុំ ” ជាដាច់ខាត ពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ ក្នុងសហគមន៍។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៩០គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គក្រ មី៥០កញ្ចប់ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) ។
ដោយឡែក ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ អ្នកដែលខូចខាតកម្រិតធ្ងន់ ចំនួន ១៩គ្រួសារ១គ្រួសារ ផ្តល់ជូន៣០០,០០០ រៀល – អ្នកខូចខាតកម្រិតមធ្យមចំនួន១៥គ្រួសារ ១គ្រួសារ ផ្តល់ជូន២០០,០០០ រៀល ហើយអ្នកដែលខូចខាតកម្រិតស្រាលចំនួន៥៦គ្រួសារ ១គ្រួសារ ទទួលបានថវិកាចំនួន១០០, ០០០ រៀលផងដែរ។

ចំពោះស្រុកព្រៃឈរ អនុសាខាស្រុកបានផ្តល់ស័ង្កសី១៣៧សន្លឹកជូន៨គ្រួសាររងគ្រោះតាមទំហំខូចខាត និងផ្តល់ថវិកាជូន២គ្រួសារដែលរបើកក្បឿង ក្នុង១គ្រួសារ២០០,០០០ រៀល ។ ជាមួយនោះ ព្រះអនុគណស្រុក ក៏បានឧបត្ថម្ភ ក្នុង ១គ្រួសារ នូវ ២កេស និង ថវិកា ១០០,០០០ រៀល ៕
អត្ថបទ ៖ ហុង ម៉េងហៀ







-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?