Connect with us

ព័ត៌មានជាតិ

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​ទៀត ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​

បានផុស

នៅ

លោកស្រី លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​២៤០ (​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​នោះ ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកស្រី លី ស្រី​វី​ណា គឺជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ហើយ​លោកស្រី​ស្ថិត​នៅ​ក្នុង​លេខ​រៀង​ទី​២៦ នៃ​ថ្នាក់ដឹកនាំ នៃ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ​។

យោង​តាម​លិខិត​ដែល​លោកស្រី​ដាក់​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា លោកស្រី គឺជា​អតីត​តំណាងរាស្ត្រ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិត​ក្នុងកា​រហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​។ លោកស្រី​បន្តថា ដោយ​ផ្អែក​តាមច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បង្កលក្ខណៈ​ឲ្យ​អ្នក​ដែល​ត្រូវបាន​ហាមឃាត់​ការ​ធ្វើសកម្មភាព​នយោបាយ បានធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ លោកស្រី​ស្នើសុំ​សម្ដេច​ក្រឡាហោម ស ខេង ដើម្បី​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ក្តី​អនុគ្រោះ​។

ចំណែក​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី វី ស្រី​វី​ណា ដើម្បី​សុំ​ចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​លោកស្រី​បាន​សរសេរ​ថា លោកស្រី​ចងចាំ​មិន​ភ្លេច​នូវ​គុណូបការៈ​របស់​សម្តេច ដែល​បាន​បញ្ជូន​លោកស្រី​ទៅ​សិក្សា​នៅ​បរទេស​ក្នុង​ឆ្នាំ​១៩៨៩​។

លោកស្រី​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អស់ពី​សមត្ថភាព ហើយ​រហូត​មក​ទល់​ពេល​នេះ លោកស្រី​នៅតែ​បន្ត​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឈប់ឈរ​។ ជា​កិច្ច​តបស្នង​នូវ​មហា​គុណ​នេះ លោកស្រី​ចង់យក​ចំណេះដឹង​របស់​លោកស្រី​ទៅ​ចូលរួម​លើកកម្ពស់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរឡើង​តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​ក្នុង​សន្តិភាព​របស់​សម្តេច ដែល​សម្តេច​បាន​ខំ​កសាង និង​ការពារ រហូតមកដល់​ពេលនេះ​។

លោកស្រី​បញ្ជាក់ថា “​ដោយ​សព្វថ្ងៃ​នេះ នាង​ខ្ញុំ​មិនមែន​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​ទាំងអស់ និង​ដោយ​បានឃើញ​មនុស្ស​មួយចំនួន​ដែល​បាននឹងកំពុង​វាយប្រហារ​ដល់​សម្តេច​ដោ​យ​អយុត្តិធម៌​ទាំង​នៅក្នុង និង​ក្រៅប្រទេស ដែល​នាង​ខ្ញុំ​មិន​ពេញចិត្ត ដូច្នេះ​នាង​ខ្ញុំ​ស្ម័គ្រចិត្ត​ចូលរួម​កសាង​ប្រទេស និង​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​របស់​សម្តេច​រហូត​ទៅ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។ សូម​សម្តេច​មេត្តា​ទទួល​នាង​ខ្ញុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ក្តី​អនុគ្រោះ​”​។

សូម​បញ្ជាក់​ថា ចំពោះ​ការ​ស្នើសុំ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចារ​យល់ព្រម​លើ​លិខិត​របស់​លោកស្រី លី ស្រី​វី​ណា រួចហើយ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម