Connect with us

ព័ត៌មានជាតិ

រយៈពេល៤ខែ កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង១៤ម៉ឺន តោនទៅកាន់ទីផ្សារក្រៅប្រទេស

បានផុស

នៅ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង១៤ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងចំនួន​២៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណែកដំណាប់ស្វាយកម្ពុជាបាននាំចេញចំនួន ៨ ៤១៤ តោន កើនឡើងចំនួន១៣២% និងទឹកសឺរ៉ូស្វាយ ២ ១៨១តោន កើនឡើងចំនួន៥១%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិនគឺជាទីផ្សារនាំចេញផ្លែស្វាយស្រស់ធំជាងគេរបស់កម្ពុជា ហើយផ្លែស្វាយស្រស់គឺជាផ្លែឈើស្រស់ទីពីរ បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។

ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១នេះកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណជា១០០លានដុល្លារអាមេរិក។ នៅឆ្នាំ២០២២ខាងមុខ ការនាំចេញទៅកាន់ប្រទេសចិននឹងមានការកើនឡើងជាងនេះដោយសារនៅឆ្នាំនេះវាជិតផុតដល់រដូវប្រមូលផលហើយ។

ឯកឧត្តម វេង សាខុន បានបន្តថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន ៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ផងដែរថា ផ្ទៃដីផលិតកម្មដំណាំស្វាយនៅកម្ពុជាមានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលមួយតម្រូវឱ្យមានកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយនៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំនេះ រួមទាំងជំរុញការកែច្នៃក្នុងស្រុក និងរកទីផ្សារដើម្បីនាំចេញផងដែរ។

បើយោងតាមស្ថិតិឆ្នាំ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

Sokha Hotels

ព័ត៌មានពេញនិយម