ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំនៅថៃ នាំយកអំណោយចែកជូនដល់ពលរដ្ឋខ្មែរជាង៤០ គ្រួសារ ក្នុងតំបន់ប្រៈទូណាំ ដែលជួបការខ្វះខាត បាត់បង់ការងារ
លោកអគ្គទីប្រឹក្សា ធុច ដាលីន តំណាងលោកឯកអគ្គរាជទូត អ៊ូក សោភ័ណ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ បាននាំយកអំណោយរបស់ស្ថានទូតជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនជាង ៤០ គ្រួសារ ក្នុងតំបន់ប្រៈទូណាំ សង្កាត់ធុងផៈយ៉ាថៃ ខណ្ឌរ៉ាតឆៈថេរី រាជធានីបាងកក ដែលជួបការខ្វះខាត បាត់បង់ការងារដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
ដោយសារតែស្ថានភាពកូវីដ-១៩ រាតត្បាតខ្លាំង ការជួបចែកអំណោយមិនបានប្រព្រឹត្តទៅបែបឧឡារិក និងកុះករឡើយ គឺបានត្រឹមជួបតំណាងមួយចំនួនរបស់បងប្អូនទាំងនោះប៉ុណ្ណោះ ហើយនៅក្នុងឳកាសនោះ លោកអគ្គទីប្រឹក្សាក៏បានពាំនាំពាក្យសួរសុខទុក្ខពីសំណាក់ឯកឧត្តមឯកអគ្គរាជទូត ជាពិសេសពីសម្ដេចតេជោនាយករដ្ឋមន្ត្រី, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងរដ្ឋមន្ត្រីក្រសួងការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា២ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ