Connect with us

ព័ត៌មានជាតិ

លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​៦០​ខ្នង​ផ្ទះ​ក្នុងស្រុក​ចំនួន​៤​នៃ​ខេត្តបាត់ដំបង​ត្រូវបាន​ខ្យល់​កន្ត្រាក់​បក់បោក​បំផ្លាញ

បានផុស

នៅ

បាត់ដំបង ៖ ខ​ណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​គំហុក​លាយឡំ​ជាមួយ​ខ្យល់កួច​ខ្លាំង​បាន​បោកបក់​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៦០​ខ្នង​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។​ មន្ត្រី​ជំនាញ​ថា​ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល​សំពាធ​ចុះ​ទាប​ដែល​បង្ក​ឲ្យ​ធ្លាក់​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ដោយមាន​កម្លាំង​ខ្លាំង​បាន​បោកបក់​នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​តំបន់​មួយចំនួន​នៃ​ខេត្តបាត់ដំបង​ក្នុង​នោះ​មាន​ស្រុក​ស្រុក​ឯក​ភ្នំ​,​ស្រុក​ថ្មគោល​,​ស្រុក​រុក្ខ​គី​រី​និង​ស្រុក​ភ្នំព្រឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០២១​កាល​ព​ម្សិលមិញ​នេះ​ពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផង​។

បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ដែន​បាន​បញ្ជាក់​ថា ឧបទ្ទវហេតុ​ដ៏​កាច​នេះ​បាន​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៦០​ខ្នង​ក្នុង​នោះ​មាន​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក​ខូចខាត​ធ្ងន់​និង​ស្រាល​ចំនួន​១០​ខ្នង​,​ស្រុក​ឯក​ភ្នំ​ចំនួន​៣​ខ្នង​,​ស្រុក​រុក្ខ​គី​រី​ប៉ះពាល់​រោង​ម៉ាស៊ីន​១​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៩​ខ្នង​និង​ស្រុក​ថ្មគោល​ប៉ះពាល់​អស់​ចំនួន​១៧​ខ្នង​។

តំបន់​ដែល​រង​ការបំផ្លាញ​ផ្ទួនៗ​ដោយសារ​គ្រោះធម្មជាតិ​ខាងលើ​នេះ​ដែរ​ភាគច្រើន​គឺ​បាន​គ្រប​ដណ្តប់​ទៅលើ​តែ​ជា​តំបន់​ស្រែចម្ការ​និង​ព្រៃរបោះ​ប៉ុណ្ណោះ​។​ ហើយ​បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​កំពុង​ធ្វើ​កិច្ចការ​នេះ​និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ស្រុក​និង​ខេត្ត​ផងដែរ​ដើម្បី​ជួយ​សម្រាលទុក្ខ​របស់​ព​ល​រដ្ឋ​នៅពេល​ក្រោយ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម