ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! អ្នកទៅទិញសាច់គោផ្សារចាមព្រែកប្រា ព្រោះអ្នកលក់សាច់គោស្លាប់ដោយសារជំងឺកូវីដ
ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ បានស្លាប់កាលពីព្រលប់ថ្ងៃទី៧ខែឧសភាដោយសារជំងឺកូវីដ១៩។
យោងតាមសេចក្តីរាយការណ៍ពីលោកព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ខែឧសភានេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅដឹកសពស្ត្រីម្នាក់ឈ្មោះ ម៉ីត សៃម៉ាស់ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរលក់សាច់គោនៅផ្សារជនជាតិខ្មែរឥស្លាម(ផ្សារចាមព្រែកប្រា) និងមានទីលំនៅចំណុចផ្សារចាម ផ្លូវ៣៦៩ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក មេបញ្ជាការរងបន្តថា ស្ត្រីរងគ្រោះបានស្លាប់កាលពីព្រលប់ថ្ងៃទី៧ ខែឧសភានៅក្នុងផ្ទះជនរងគ្រោះហើយនៅពេលដែលក្រុមគ្រូពេទ្យទៅពិនិត្យសំណាកឃើញថា មានផ្ទុកជំងឺកូវីដ១៩។ដូច្នេះហើយទើបគ្រូពេទ្យសម្រេចដឹកយកទៅបញ្ចុះតាមជំនាញគ្រូពេទ្យដោយពុំអនុញ្ញាតឲ្យក្រុមគ្រួសារធ្វើបុណ្យនៅលំនៅឋានឡើយ ព្រោះខ្លាចឆ្លងដល់សមាជិកក្នុងគ្រួសារ។

ដោយឡែកកូនចៅនិងសមាជិកក្នុងគ្រួសារចំនួន១០នាក់ ត្រូវបានគ្រូពេទ្យឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
អ្វីដែលគួរឲ្យបារម្ភនោះ គឺមានប្រជាពលរដ្ឋជាច្រើនបានទៅទិញសាច់គោដោយពុំបានដឹងថា ស្ត្រីជាអ្នកលក់សាច់គោមានជំងឺកូវីដ១៩។ ហើយបើសង្ស័យសូមទៅពិនិត្យសំណាកឲ្យទាន់ពេលវេលា៕
ដោយ ៖ នរា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត