ព័ត៌មានជាតិ
ជប៉ុនផ្តល់រថយន្តគិលានសសង្គ្រោះចំនួន៣៥គ្រឿង ដល់ក្រសួងសុខាភិបាល
រដ្ឋាភិបាលជប៉ុន បានប្រគល់រថយន្តពេទ្យចំនួន៣៥គ្រឿង ដល់ក្រសួងសុខាភិបាល ហើយពិធីពិធីប្រគល់ និងទទួលរថយន្តគិលានសង្គ្រោះទាំង៣៥គ្រឿង បានឡើងកាលពី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ក្រោមវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។
នេះបើតាមការបញ្ជាក់ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃសុក្រនេះ ហើយស្ថានទូតសង្ឃឹមថា ការផ្គត់ផ្គង់រថយន្តទាំងនេះ នឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលកម្ពុជា ដើម្បីកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។
បើតាមស្ថានទូត ប្រទេសជប៉ុនបានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់នានា តាមសេចក្តីត្រូវការរបស់កម្ពុជា៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ