ព័ត៌មានជាតិ
រថយន្តធំៗខ្នាតយក្ស ដឹកទំនិញខ្ពស់សំពីងសំពោង បណ្ដាលឲ្យខូចផ្លូវខ្ទេចខ្ទី
ស្វាយរៀង ៖ ប្រជាពលរដ្ឋមានការ រអ៊ូរទាំហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះមកមើលផង ដោយក្រុមឈ្មួញដឹកទំនិញប្រើប្រាស់រថយន្តធុនយក្សដឹកទំនិញរាប់សិបគ្រឿងកំពុងបំផ្លាញផ្លូវ ចាប់ពីរច្រកទ្វាព្រំដែនទ្វេភាគីបុសមន ដល់ផ្លូវជាតិលេខ១៣ ស្រុតខូចខា្លយជារណ្តៅល្បាប់ និងអាចខូចដល់ផ្លូវជាតិលេខ១៣ទៀត ហើយប្រជាពលរដ្ឋប្រតិកម្មនេះកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-30-1024x576.jpg)
បើតាមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនោះបានឲ្យដឹងថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មកដល់ខែឧសភានេះ គឺក្រុមឈ្មួញបានដឹកទំនិញដោយប្រើប្រាស់រថយន្តយីឌុបធុនធំៗ ដឹកទំនិញចេញពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រកទ្វារព្រំដែនទ្វេភាគី ជាច្រើនគ្រឿងទាំងយប់ទាំងថ្ងៃ ឆ្ពោះទៅផ្លូវជាតិលេខ១៣បន្តទៅកាន់រាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តនានា ដោយដឹកទំនិញជាច្រើនប្រភេទដូចជា: បន្លែ ផ្លែឈើ ខ្ទឹមស ខ្ទឹមក្រហម គ្រឿងសំណង់ ដែក គ្រឿងជ័រ តុ ទូ។ល។ ដែលយើងឃើញស្រាប់ហើយ ដឹកខ្ពស់កប់ពពក បង្កឲ្យបាក់ស្រុតខូចផ្លូវថ្នល់ស្ទើខ្លាយជាជង្ហុក បែកល្បាប់ពិបាកក្នុងការធ្វើដំណើរជាខ្លាំង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-31-1024x576.jpg)
ប្រភពបន្តទៀតថា គេឃើញមានកម្លាំងសមត្ថកិច្ចដាក់ពង្រាយតាមដងផ្លូវចំនួន០៣កន្លែង ខ្លះចងអង្រឹងដាក់តុ ខ្លះឈចាំយកប្រាក់ពីម្ចាស់រថយន្ត រីឯខ្លះទៀតអង្គុយចាំយកតុងតែម្ដង អត់ខ្វល់ពីការខូចផ្លូវឡើយ ដោយឃើញពួកឈ្មួញដឹកចូលក្នុងឃ្លាំងរួចផ្ទេរដាក់រថយន្តតូច-ធំ និងរ៉ឺម៉ក ត្រាក់ទ័រ ហើយដឹកចេញនៅពេលយប់ មិនដែលឃើញមន្ត្រីជំនាញណា មកពិនិត្យទេ ដូច្នេះប្រជាពលរដ្ឋក៏ដូចមហាជនបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញមេត្តាជួយអន្តរាគមន៍ ពិនិត្យមើលផង៕
ដោយ ៖ ភក្ដី
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_20-35-52-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_20-35-54-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-32-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-33-2-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-33-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-34-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-35-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-36-2-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-36-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-39-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-40-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-41-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-42-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-43-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-07_22-14-44-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត